ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់​ព​ន្ធ័​រំលោភ​សេព​ស​ន្ថ​វៈ​ស្ត្រី​ម្នាក់​បានសម្រេច​នៅ​ស្រុក​បសេដ្ឋ​

425
ចែករម្លែក
  • 12
    Shares

ដោយ​:​សុខ​សុ​ភ័​ណ្ឌ​/កំពង់ស្ពឺ​ ៖​ នគរបាល​បាន​ឃាត់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​រំលោភ ​សេ​ពស​ន្ថ​វស្ត្រី​ម្នាក់​បានសម្រេច​នៅ​ចំណុច​ភូមិ​ថ្នល់​ដាច់​ឃុំ​ព្រះ​ស្រែ​ស្រុក​បសេដ្ឋ​ខេត្តកំពង់ស្ពឺ​កាលពី​ថ្ងៃទី​១១ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩​។​

មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ឈ្មោះ សេក វ៉ាន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់​ដាច់ ឃុំ​ព្រះ​ខែ​។​ ជនរងគ្រោះ​ឈ្មោះ​ សែម ​អ៊ិ​ន​ ភេទ​ស្រី ​អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា​។​

ប្រភព​បន្តថា​នៅ​មុនពេល​កើតហេតុ ​ជនរងគ្រោះ​កំពុងតែ​សម្រាក​នៅលើផ្ទះ​តែម្នាក់ឯង​ស្រាប់តែ​ជនសង្ស័យ​ឡើងទៅ​ធ្វើ​សកម្មភាព​ចាប់រំលោភ ​រហូត​បានសម្រេច​ជាច្រើន​ដង​។​ លុះ​ព្រឹក​ឡើង​ក្រុមគ្រួសារ​ជនរងគ្រោះ ​ក៏បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​ឲ្យ​ជួយ​អត្ត​រាគ​មន៍​។​

​ក្រោយពី​ទទួល​ពាក្យបណ្តឹង​រួចមក​កម្លាំង​នគរបាល​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​យកមក​សាកសួរ​នៅ​អធិកា​រដ្ឋា​នគរបាល​ស្រុក ​ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិ​វិធី​៕​B/