ឃាត់ខ្លួន​បុរស​ម្នាក់​ពីបទ​រំលោភ​លើ​ទំនុកចិត្ត​

463
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កម្លាំង​នគរបាល ខេត្ត បាត់ដំបង​បាន​ឃាត់ខ្លួន បុរស ម្នាក់ ពី បទ រំលោភ លើ ទំនុកចិត្ត​កាលពី​ថ្ងៃ ទី ២១ ខែមេសា ឆ្នាំ ២០១៩ នៅ ភូមិ ត្រពាំង ព្រលិត ឃុំ សន្តិភាព ស្រុក សំពៅ លូន​តាម​ដីកា​របស់​តុលាការខេត្ត​។​លោក​វរសេនីយ៍ឯក​ពេជ្រ​សា​រែ​ន​អធិការនគរបាល​ស្រុក​សំពៅ​លូន​បានឱ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ផុ ន . សា រ៉ ន ភេទ ប្រុស អាយុ ៣៦ ឆ្នាំ រស់នៅ ភូមិ . ឃុំ ខាងលើ ។​

លោក​អធិការ​ស្រុក​បានបញ្ជាក់​ថា​ការ ឃាត់ខ្លួន​ជនសង្ស័យ​ត នេះ គឺ​អនុវត្ត តាម ដីកា បង្គាប់​ឲ្យ នាំ ខ្លួន លេខ ២០ អយក ចុះ ថ្ងៃ ទី ១២ ខែមេសា ឆ្នាំ ២០១៩ ដោយ សាលាដំបូង ខេត្តបាត់ដំបង ដោយ​ចោទ ពី បទ រំលោភ លើ ទំនុកចិត្ត ប្រព្រឹត្ត នៅ ចំណុច ភូមិ អណ្ដូង ចេញ សង្កាត់ អូរ ចារ ក្រុង បាត់ដំបង កាលពី ថ្ងៃ ទី ១៣ ខែធ្នូ ឆ្នាំ ២០១៧ ។​ក្រោយ អនុវត្ត សំរេច សមត្ថកិច្ច ជំនាញ បាន បញ្ជូន ជនសង្ស័យ ទៅ សាលាដំបូង ខេត្តបាត់ដំបង ដើម្បី ចាត់ការ បន្ត តាម នីតិវិធី ៕S/

​ ​ ​ ​រូប​ថ​តៈ​ជនសង្ស័យ​ឈ្មោះ ផុ ន . សា រ៉ ន​