ឃាត់ខ្លួន​បុរស​ឥណ្ឌា​ប្រាំ​នាក់​ដែល​ប្រើ​អំពើហិង្សា​លើ​ជនបរទេស​ដូចគ្នា​

368
ចែករម្លែក
ឃាត់ខ្លួន​បុរស​ឥណ្ឌា​ប្រាំ​នាក់​ដែល​ប្រើ​អំពើហិង្សា​លើ​ជនបរទេស​ដូចគ្នា​(រូបថតប៉ូលិស)

ដោយៈ​បូព៌ព្រឹក្ស,គូលែន​/​ភ្នំពេញៈ​បុរស​ជនបរទេស​ចំនួន ៥​នាក់​ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស នា​វេលា​ម៉ោង​១០​យប់ ថ្ងៃទី​៣១ ខែសីហា នៅ​ចំណុច​មុខ​សណ្ឋាគារ តាណី ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី​សង្កាត់​ស្វាយដង្គំ​ក្រុង​សៀមរាប​។​ការឃាត់ខ្លួន​នេះ​បានធ្វើ​ឡើង​ដោយ​កម្លាំង​នគរបាល​ការិយាល័យ​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី ។​


​ប្រភព​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៅ​ព្រឹក​ថ្ងៃទី​១​ខែកញ្ញា​នេះ​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង ៥​នាក់ មាន ១-​ឈ្មោះ AMANPREET SINGH អាយុ ២៨​ឆ្នាំ ជនជាតិ ឥណ្ឌា មុខរបរ ទិញ​លក់​ខោអាវ​, ២-​ឈ្មោះ ANKUSH អាយុ ២២​ឆ្នាំ ជនជាតិ ឥណ្ឌា មុខរបរ ទិញ​លក់​ខោអាវ​, ៣-​ឈ្មោះ DASS GOPAL អាយុ ៣៥​ឆ្នាំ ជនជាតិ ឥណ្ឌា​, ៤-​ឈ្មោះ SUKHDEEP SINGH អាយុ ៣៩​ឆ្នាំ ជនជាតិ ឥណ្ឌា​និង​៥-​ឈ្មោះ SINGH TARSEM ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ ជនជាតិ ឥណ្ឌា សញ្ជាតិ អា​ហ្ស​ង់​ទីន ។​ពួកគេ​ស្នាក់នៅ​នៅ​បន្ទប់​ជួល​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ។​
រីឯ​ជនរងគ្រោះ ឈ្មោះ MASIH KASHIF ភេទ ប្រុស ជនជាតិ ប៉ា​គី​ស្ថាន មុខរបរ​គ្មាន ស្នាក់នៅ​ផ្ទះសំណាក់ ភូមិ​វត្ត​ដំណាក់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​។​
​នគរបាល​បាន​ឲ្យ​ដឹង​ទៀតថា នៅ​ម៉ោង​ប្រហែល​២​និង​៣០​រសៀល ថ្ងៃទី​៣១ ខែសីហា នៅ​ចំណុច​មុខ​សណ្ឋាគារ តាណី ស្ថិតនៅ​ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ជនសង្ស័យ​ទាំង ៥​នាក់ បានធ្វើ​សកម្មភាព​វាយ​ទៅលើ​ជនរងគ្រោះ​ជាច្រើន​ដៃ រួច​យក​ខ្សែក្រវាត់​ចងដៃ​ជនរងគ្រោះ​ទៅក្រោយ លើកដាក់​លើ​រ៉ឺម៉ក​ម៉ូតូ​តែ​ត្រូវបាន​សមត្ថកិច្ច​ជួយ​អន្តរាគមន៍​និង​ឃាត់ខ្លួន​បញ្ជូនមក​សាកសួ​រ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។​


​ប្រភព​ដដែល​បន្តថា​ប​ច្ចុ​ប្បន្ន​ជនសង្ស័យ ត្រូវបាន​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​បន្ត​ការសាកសួរ និង​រៀបចំ​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់​ការបន្ត​តាម​នីតិវិធី​៕​សរន