ឃាត់ខ្លួន​បុរស​០៣​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

292
ចែករម្លែក

ដោយ​: ចាន់តូ​
​ភ្នំពេញ​:
បុរស​០៣​នាក់​ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ ដោយ​ជាប់​ពាក់​ព័​ន្ទ​ជួញដូរ​គ្រឿងញៀន ព្រមទាំង​ដកហូត​បាន​ថ្នាំញៀន​ចំនួន​០៦​កញ្ចប់​ថង់​តូចធំ កាលពី​វេលា​ម៉ោង​០៣ និង​៣០​នាទី​ទាបភ្លឺ​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៩ នៅតាម​ផ្លូវ​១៩៨៦ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​ជនសង្ស័យ​ចំនួន ០៣​នាក់ ទី​១ ឈ្មោះ គឹម មេសា អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ ទី​២ ឈ្មោះ ណា​ង លាង​ហៃ អាយុ​៣៩​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​បន្ទប់​ជួល សង្កាត់​ទឹកល្អក់​៣​ខណ្ឌទួលគោក​។​ទី​៣ ឈ្មោះ សេង វណ្ណា អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ភូមិ​ឧកញ៉ា​វាំង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​ឲ្យ​ដឹងថា មុនពេល​កើតហេតុ កម្លាំង​ល្បាត​ប៉ុ​ស្កិ៍​រដ្ឋបាល​ពេញ​ថ្មី បានធ្វើការ​ល្បាត​ក្នុងភូមិ​សាស្ត្រ ដល់​ចំណុចកើតហេតុ​ខាងលើ ឃើញ​ជនសង្ស័យ​០៣​នាក់ កំពុង​ជិះ​ម៉ូតូ​តាម​​ផ្លូវ ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​បាន​ហៅ​ជនសង្ស័យ​ឲ្យ​ឈប់ ធ្វើការ​ត្រួតពិនិត្យ​លើ​ដង​ខ្លូន​រកឃើញ​វត្ថុតាង​ថ្នាំញៀន​ចំនួន​០៦​កញ្ចប់​ថង់​តូចធំ​រួច​សមត្ថកិច្ច នាំខ្លួន​ជនសង្ស័យ​ធ្វើការ​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​៕ ល​