ឃាត់ខ្លួន​បួន​នាក់​ក្នុង​អំពើ​ឆក់​ទ្រព្យសម្បត្តិ​អ្នកដទៃ​

338

(​កំពត​)៖ កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ក្រុង​កំពត បាន​ឃាត់ខ្លួន​ជនសង្ស័យ​បួន​នាក់​ក្នុងចំណោម​បក្ខពួក​ប្រាំ​នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាបូប កាលពី​យប់​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិត​ក្នុងភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត​។​

​លោក កែវ ម៉ា​នី អធិការនគរបាល​ក្រុង​កំពត បាន​ប្រាប់​ឱ្យដឹងថា ជនសង្ស័យ​ទាំង​បួន​នាក់ ដែល​កម្លាំង​របស់លោក​ឃាត់ខ្លួន​បាន​មាន​អាយុ​ចន្លោះ​ពី​១១​ឆ្នាំ ទៅ​១៣​ឆ្នាំ ដោយ​ពួកគេ​បីនាក់​រស់នៅក្នុង​ក្រុង​កំពត ខេត្តកំពត និង​ម្នាក់ទៀត​ម​សន​ទីលំនៅ​ក្និ​ង​ក្រុងកែប ខេត្ត​កែប​។ ដោយឡែក​អ្នក​ដែល​កំពុង​គេចខ្លួន សមត្ថកិច្ច​កំណត់​អត្តសញ្ញាណ​រួចរាល់​ហើយ​។ រីឯ​ជនរងគ្រោះ​ជា​ម្ចាស់ទ្រព្យ​ឈ្មោះ គួ​ន ផល​និត្យ ភេទ​ស្រី អាយុ ៣៦​ឆ្នាំ រស់នៅ​ភូមិ​កំពង់បាយ​ខាងជើង សង្កាត់​កំពង់បាយ ក្រុង​កំពត ខេត្តកំពត​។​

​លោក​អធិការ​បាន​បញ្ជាក់ថា ទ្រព្យសម្បត្តិ​ដែល​ពួកគេ​បាន​ឆក់​នោះ រួមមាន​ទឹកប្រាក់​ចំនួន ៤០០​ដុល្លារ និង​ទូរ​សព្ទ​ដៃ​បី​គ្រឿង​។ ក្រោយពេល​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ សមត្ថកិច្ច​បាន​រឹបអូស​មកវិញ នូវ​ទឹកប្រាក់ ៣០៩​ដុល្លារ និង​ទូរ​សព្ទ​ទាំងបី​គ្រឿង​នោះ​៕L ដោយ​៖ បូកគោ​