ឃាត់ខ្លួន​ប៉ូលិស​បីនាក់​និង​បក្ខពួក​បន្ទាប់ពី​នារី​ម្នាក់​ស្លាប់​និង​បីនាក់​សង្គ្រោះ​បន្ទាន់ក្រោយការ​វ៉ៃ​បង្ខំ​​ឲ្យ​ផឹកស្រា​លាយថ្នាំ​

633
ចែករម្លែក

ដោយៈ ឫទ្ធិ​ស័ក្តិ​,​សុផាន់​,​ចាន់តូ​/​ភ្នំពេញៈ ប៉ូលិស​នៅ​ច្រក​ទា្វ​អន្តរជាតិ​ក្អម​សំណរ ចំនួន​បីនាក់ និង​បក្ខពួក​ត្រូវបាន​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ទង្វើ​វ៉ៃ​បង្ខំ​ឲ្យ​ស្ត្រី​បម្រើការ​នៅក្នុង​ហាង​កា​រ៉ា​អូ​ខេ យីហោ​ម៉ី​ម៉ី ឲ្យ​ផឹកស្រា (​លាយ​ជាមួយ​ថ្នាំ​ម្យ៉ាង​) បណ្តាល​ឲ្យ​ស្លាប់​ម្នាក់ និង​បីនាក់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​។ ហាង​កា​រ៉ា​អូ​ខេ ម៉ី​ម៉ី មាន​ទីតាំង​ស្ថោ​ត​នៅ​ភូមិ​ក្អម​សំណរ​ក្រោម​ឃុំ​ក្អម​សំណរ​ស្រុក​លើកដែក​ខេត្តកណ្តាល​។​ករណីនេះ​បានកើត​ឡើង​កាលពី​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩​។​

នារីរងគ្រោះដល់ជីវិត

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ចំនួន​បួន​នាក់ ។​ក្នុងនេះ​១.​ឈ្មោះ អ៊ិ​ច ច​ន្នី ភេទ​ស្រី អាយុ​១៩​ឆ្នាំ មុខរបរ បុគ្គលិក កា​រ៉ា​អូ​ខេ​ម៉ី​ម៉ី (​ស្លាប់​) ។​២.​ឈ្មោះ សន ស្រី​នា ភេទ​ស្រី អាយុ​២៦​ឆ្នាំ មុខរបរ បុគ្គលិក​កា​រ៉​អូ​ខេ​ម៉ី​ម៉ី (​អាកា​រៈ​ធ្ងន់​កំពុង​សង្គ្រោះបន្ទាន់​)​។​៣.​ឈ្មោះ រ៉ា សំណាង ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ បុគ្គលិក​កា​រ៉ា​អូ​ខេ ម៉ី​ម៉ី​(​អាការ​ស្រាល​)​។​៤.​ឈ្មោះ ជា សម្ផស្ស ភេទ​ស្រី អាយុ​១៨​ឆ្នាំ មុខរបរ បុគ្គលិក​កា​រ៉ា​អូ​ខេ​ម៉ី​ម៉ី ។​អ្នក​ទាំង​បួននាក់​នេះ​ស្នាក់នៅ​ហាង​កា​រ៉ា​អូ​ខេ​ម៉ី​ម៉ី ស្ថិតក្នុង​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។​

​ចំណែក​ជនសង្ស័យ​ចំនួន​ប្រាំ​នាក់ ។​ក្នុងនេះ​១.​ឈ្មោះ ទឹម វឌ្ឍនៈ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ នគរបាល​ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ​(​ឃាត់ខ្លួន​)​។​២.​ឈ្មោះ ច​ន្ត្រា វណ្ណៈ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ នគរបាល​ច្រកទ្វា​អន្តរជាតិ​ក្អម​សំណរ​(​ឃាត់ខ្លួន​)​។​៣.​ឈ្មោះ កែវ វឌ្ឍនៈ​ពូន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ នគរបាល​ច្រក​ទា្វ​អន្តរជាតិ​ក្អម​សំណរ (​ឃាត់ខ្លួន​)​។ (​អ្នក​ទាំងបី ស្នាក់​នៅក្នុង​ប៉ុស្តិ៍​ច្រក​ទា្វរ​អន្តរជាតិ​ក្អម​សំណរ​)​។​
៤.​ឈ្មោះ វ៉ាន់ ជី​វ័​ន្ត ភេទ​ប្រុស អាយុ ២៩​ឆ្នាំ មុខរបរ កម្មករ (​ឃាត់ខ្លួន​)​។​៥.​ឈ្មោះ វណ្ណា ភេទ​ប្រុស​អាយុ​២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​រត់​តាក់ស៊ី (​គេចខ្លួន​)​។​

​វត្ថុតាង​ចាប់យក​មាន​ថ្នាំ​ម្សៅ​ពណ៌​ស​ស្រអាប់​មួយកញ្ចប់​តូច (​ពុំ​ដឹង​ជា​ថ្នាំ​អ្វី​)​។ ដប​ទឹក​សុទ្ធ​វី​តា​ល់​មាន បន្សល់​ទឹក​ថ្នាំ​ពណ៌​លឿង​(​ពុំ​ដឹង​ថ្នាំ​អ្វី​)​។ សំបក​កញ្ចប់​កៅ​អៀក​រូប​ខ្លា​ពណ៌​លឿង​(​ចំនួន​មួយ​)​។​

​ប្រភព​បញ្ជាក់ថា​នៅ​ថ្ងៃទី​១៦ ខែមិថុនា ជនសង្ស័យ​ទាំង​ប្រាំ​នាក់​ខាងលើ បាន​ចូលទៅ​ច្រៀង​ខារ៉ាអូខេ​នៅ​ហាង​ម៉ី​ម៉ី បន្ទប់​លេខ ៧៧៧៧ នៅ​ភូមិ​ក្អម​សំណរ​ក្រោម ដោយមាន​ស្រី​កំដរ​ចំនួន​បួន​នាក់ (​ជនរងគ្រោះ​ខាងលើ​) លុះ​ផឹកស៊ី​ច្រៀង​រាំ​បាន​ប្រហែលជា​កន្លះ​ម៉ោង​ឈ្មោះ​ទឹម​វឌ្ឍនៈ​បាន​យក​ថ្នាំ​ចំនួន​ពីរ​ដប​ទំហំ​ប៉ុន​ម្រាមដៃ​មក​លាយ​ជាមួយ​ភេសជ្ជៈ​គោ​ជល់​(​ពុំ​ដឹង​ថ្នាំ​អ្វី​)​ហើយ​លាយ​គ្នា​រួច​ឲ្យ គ្នីគ្នា​ចាក់​ចូល​កែវ​តូច​ឲ្យ ស្រី​កំដរ​រៀងៗ​ខ្លួន​ផឹក បានជា ៥​ទៅ​៦​នាទី ក៏មាន​អាកា​រៈ​ធ្វើទុក្ខ​ហើយ​ដឹង​ដល់​ម្ចាស់​ហាង​ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​បួន​នាក់ បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​កសាង​សំណុំរឿង​និង​បញ្ជូន​តាម​នីតិវិធី​៕​សរន​