ឃាត់ខ្លួន​ប៉ូលិស​សក្តិ​៤​កន្លះ​ខេត្តកណ្តាល​ម្នាក់​បន្ទាប់ពី​បាញ់​គម្រាម​ប៉ូលិស​ជាប់កិច្ចសន្យា​ក្រុងភ្នំពេញ​

423
ចែករម្លែក
  • 89
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ប៉ូលិស​ស​ក្កិ​៤​កន្លះ​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ខណ្ឌ​ជ្រោយចង្វារ​ឃាត់ខ្លួន​បន្ទាប់ពី​ជនសង្ស័យ​បាន​បាញ់​គំរាម​ភាគី​ម្ចាស់ផ្ទះ​ដែល​ផ្ដើមចេញពី​ឈ្លោះ​គ្នា​ពាក្យសម្ដី​បន្តិចបន្តួច ។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ផ្លូវលំ​ភូមិ​៣​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​កាលពី​រសៀល​ថ្ងៃទី ៩​ខែមេសា​ឆ្នាំ ២០១៩ ។​

​សមត្ថកិច្ច​ឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​យន់​ផល្លី​ភេទ​ប្រុស​អាយុ​៥៤​ឆ្នាំ​ជា​មន្ត្រីប៉ូលិស​ស័ក្ក​៤​កន្លះ​នៃ​ការិយាល័យ​បណ្ដុះបណ្ដាល ខេត្តកណ្ដាល មាន​ទីល​នៅ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ​ខេត្តកណ្ដាល​។ ចំណែក​ជនរងគ្រោះ​ឈ្មោះ​ឈួ​ង​គឹម​ស៊ា ភេទ​ប្រុស​អាយុ ៣៣​ឆ្នាំ​ជា​ប៉ូលិស​ផ្នែក​ចរាចរណ៍​ជាប់កិច្ចសន្យា​ក្រុងភ្នំពេញ មាន​ទីលំនៅ​ទីតាំង​កើតហេតុ​ខាងលើ ។​

​សាក្សី​បានឱ្យដឹងថា​មុនពេល​កើតហេតុ​ជនបង្ក​បានមក​បើករថយន្ត​ម៉ាក​TACOMASRSV6​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​នគរបាល​២៤៨៨១​ដឹក​ឥ​វ៉ាន់​ធ្វើ​ផ្ទះ​នៅ​ម្ដុំ​កន្លែងកើតហេតុ​។​ជនសង្ស័យ​បើកបរ​មិន​ប្រយ័ត្ន​ក៏​ឡើង​ឃឿន​ដំណាំ​បន្លែ​របស់​ជនរងគ្រោះ​។​

ខណៈ​ពេលនោះ​ជនរងគ្រោះ​ក៏បាន​ទៅ​គោះ​រថយន្ត​ដើម្បី​ប្រាប់​ឱ្យ​ជា​សញ្ញា​ហើយ​ជនសង្ស័យ​ក៏​ចុះ​ពីលើ​រថយន្ត​ឈ្លោះ​ប្រ​កែ​ច​ពាក្យសម្ដី​រហូតដល់​ប្រតាយប្រតប់​គ្នា​បន្ទាប់មក​ជនបង្ក​ដក​កាំភ្លើង​មិន​ស្គាល់​ម៉ាក​ពី​ចង្កេះ​បាញ់​ឡើងលើ​មួយ​គ្រាប់​ដើម្បី​គំរាម​ជនរងគ្រោះ ។​

ប្រភព​ដដែល​បាន​បន្តថា​បន្ទាប់ពី​កើតហេតុ​ភ្លាម​ជនរងគ្រោះ​ក៏បាន​ទូរស័ព្ទ​ទៅ​សមត្ថកិច្ច​ប៉ុស្តិ៍​ជ្រោយចង្វារ​ឱ្យជួយ​អន្តរាគមន៍​ឃាត់ខ្លួន​ជនបង្ក​ភ្លាមៗ​យកទៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វា​ដើម្បី​សា​សួរ​តែម្ដង​។​ពាក់​ព​ន្ធ័​នឹង​ករណី​ខាងលើ​អធិការ​ខណ្ឌ​ជ្រោយចង្វា​រលោក សៀម​សុ​ត្ថ​វុ​ធ និង​លោក​ឯក​សេរី​វុ​ធ​អធិការរង​ខណ្ឌ​ហាក់ដូច​លាក់លៀម​ព័ត៌មាន​មិន​ទម្លាយ​ការពិត​ឱ្យដឹង​ឡើយ​បើ​ទោះ​អ្នកយកព័ត៌មាន​សួរ​យ៉ាងណា​ក៏​មិន​ប្រាប់​ដែរ​។

​បច្ចុប្បន្ន​ជនបង្ក​និង​ជនរងគ្រោះ​ត្រូវ​សមត្ថកិច្ច​កំពុងតែធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​