ឃាត់ខ្លួន​ភេទ​ទី​បី ៣​នាក់ បន្ទាប់ពី​ចូល​លួច​ទូរស័ព្ទ​ក្នុង​រថយន្ត​ពេល​ម្ចាស់​ស្រវឹង​

1687
ចែករម្លែក

ដោយ​៖ ប្រុស​ម៉ៅ / ភ្នំពេញ​៖ បុរស​ម្នាក់​ស្រវឹងស្រា បើករថយន្ត​លែងរួច ហើយ​បាន​ឈប់​រថយន្ត​តាម​ដងផ្លូវ​ដេក​មួយសន្ទុះ ស្រាប់​តែមាន​ក្រុម​ខ្ទើយ​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​ម៉ាក Zoomer X មួយគ្រឿង មក​ធ្វើ​សកម្មភាព​ចូល​លួច​ទូរស័ព្ទ​ម៉ាក lphone បាន​ហើយ តែ​ត្រូវបាន​សមត្ថ​ឃើញ​ទាន់​ឃាត់ខ្លួន​តែម្តង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​២០​នាទី​រំលង អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៣០ ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខ​ហាង បរ​មី កែស​ម្ភ​ស្ស តាម​បណ្តោយ​ផ្លូវ​លេខ​១៨៣ ស្ថិតក្នុង​សង្កាត់​ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ជា​ភេទ​ទី​បី ដែល​ឃាត់ខ្លួន​នោះ​ឈ្មោះ ទី​១. ស៊ុយ សុខ​ហួ ហៅ​អា​យ៉ា អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់នៅ​ព្រែក​ភ្នៅ ទី​២.​ឈ្មោះ អេ​ត​ហ្សា អាយុ​២៨ ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់នៅ​ជ្រោយចង្វា ទី​៣​ឈ្មោះ សុខ​កា អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​អ៊ុតសក់ ស្នាក់នៅ គីឡូម៉ែត្រ​លេខ​៦​។​

​តាម​សម្តី​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ រូបគាត់​បាន​កំពុង​ល្បាត​ក្នុង​មូលដ្ឋាន​ស្រាប់តែ​ឃើញ​រថយន្ត​ឡិច​ស៊ី​ស​មួយគ្រឿង បាន​ឈប់​ដេក​តាម​ដងផ្លូវ ព្រោះ​តែមាន​ស្ថាន​ភាពស្រវឹង ដោយ​ឃើញ​ដូច​នោះ រូបគាត់​ក៏បាន​ឈប់​ចាំមើល ព្រោះ​ធ្លាប់មាន​ជន​ឆ្លៀតឱកាស​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត លួច​ទ្រព្យសម្បត្តិ​ជា​ញឹក​ញ៉ាប់​។ បន្ទាប់មក ស្រាប់​តែមាន​ជនសង្ស័យ​ចំនួន​៣​នាក់ ជិះ​ម៉ូតូ​ម៉ាក Zoomer X មួយគ្រឿង ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1GR 1791 មក​ឈប់​ក្បែរ ហើយ​មាន​ជនសង្ស័យ​ម្នាក់ បាន​ចូលទៅ​ធ្វើ​សកម្មភាព​គាស់​ទ្វារ​រថយន្ត​លួច​យក​ទូរស័ព្ទ​ម៉ាក iPhone 6plus មួយគ្រឿង​បានសម្រេច ហើយ​បម្រុង​រត់ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​

​ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​យកទៅ​ធ្វើការ​សាកសួ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ទំនប់ទឹក និង​កសាង​សំណំ​រឿង​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ចាត់ការ​បន្ត​៕L​