ឃាត់ខ្លួន​មនុស្ស​មនុស្ស​៩​នាក់​​ក្នុង​ស​ង្វៀន​មាន់​ជល់​ភូមិ​ឫ​ស្សី​ស្ទឹងមានជ័យ​២

375
ចែករម្លែក

ដោយៈសាវ​រក្ស​/​ភ្នំពេញ​ ៖ កម្លាំងនគរបាលខណ្ឌមានជ័យ បង្ក្រាបសង្វៀន​បញ្ជល់មាន់និងអាប៉ោងមួយកន្លែង ឃាត់ខ្លួនមនុស្ស៩នាក់ អ្នកលេង​ចំនួន​៥​នាក់ និង​អ្នកកាសែត​៤​នាក់ ដកហូត​ម៉ូតូ​៤​គ្រឿង ​រួមទាំង​វត្ថុតាង​ជាច្រើន​ទៀត។ ប្រតិបត្តិការ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃទី​៣០ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ឫស្សី​ សង្កាត់​ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។​

លោក​ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ​បានឲ្យដឹងថា ប្រតិបត្តិការ​នេះ​ធ្វើឡើង​តាម​បទបញ្ជា​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក៏ដូចជា​បទបញ្ជា​រ​បស់​លោកស្នងការ​នគ​របាល​រាជធានី​ភ្នំពេញ ដែល​បានដាក់​បញ្ជា​ធ្វើយ៉ាងណា​បង្ក្រាបឲ្យអស់​រាល់​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន ទើប​សមត្ថកិច្ច​ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក​អធិការ​ផ្ទាល់ ចុះបង្ក្រាប​តែម្តង។​

សមត្ថកិច្ចបានឱ្យដឹងថា មនុស្ស​ដែល​ឃាត់ខ្លួន​ទាំង​៩​នាក់​នោះ​រួម មាន ១-ឈ្មោះ ទិត វិចិត្រ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ។ ២-ឈ្មោះ ឡុង តារ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងកញ្ចក់ ។ ៣-ឈ្មោះ គឹម ង៉ែតសុពល ភេទប្រុស អាយុ៦២ឆ្នាំ មុខរបរទីប្រឹក្សាក្រសួងមហាផ្ទៃ ។ ៤-ឈ្មោះ ហូ ផល ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុន ។ ៥-ឈ្មោះ សឿន សុង ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបររត់ម៉ូតូកង់បី ។ ៦-ឈ្មោះ មោក យ៉េន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរអ្នកកាសែតពិភពថ្មីព័ត៌មាន។ ៧-ឈ្មោះ ឈួន រ៉ាឈូ ភេទប្រុស អាយុ៥៣ឆ្នាំ មុខរបរ អ្នកកាសែតវីរៈសែនជ័យ ។ ៨-ឈ្មោះ គ្រង រដ្ឋា ភេទប្រុស អាយុ៤៨ឆ្នាំមុខរបរអ្នកកាសែតសង្គ្រោះប្រជាពលរដ្ឋខ្មែរ​ស្នេហាជាតិ ។ ៩- ឈ្មោះ គឹម សាវិត ភេទ ប្រុសអាយុ២៩ឆ្នាំ អ្នកកាសែត​អំណាច​ខ្មែរ។

វត្ថុតាងចាប់យក សត្វមាន់ឈ្មោល ( មានជល់ ) ចំនួន ៣​ក្បាល​, ចាន សម្រាប់ លេងអាប៉ោង ចំនួន ០១, កំរាលសម្រាប់ចាក់អាប៉ោងចំនួន ០១ ផ្ទាំង , ជញ្ជីង ថ្លឹងចំនួន ០១, កៅអីជ័រ ចំនួន ០៩, នាមប័ណ្ណមួយចំនួន , ខ្នាយដែកចំនួន ០២ ដើម , ទូរស័ព្ទដៃចាស់ចំនួន ១១ គ្រឿង , លុយខ្មែរ ចំនួន ៨៧០០០០ រៀល ( ប៉ែន សិបប្រាំពីរម៉ឺនរៀល ) និងម៉ូតូចំនួន៤​គ្រឿង​។​

បច្ចុប្បន្ន ជនសង្ស័យទាំង៩​នាក់​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីបន្ត​​៕​B/Ha

#