ឃាត់ខ្លួន​មន្ត្រី​អាវុធហត្ថខេត្តព្រៃវែង​ម្នាក់ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​

23308

(​ព្រៃវែង​) ៖ កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន​ខេត្តព្រៃវែង បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង ដោយ​ដកហូត​បាន​គ្រឿងញៀន ២៥​កញ្ចប់ កាលពី​ម៉ោង ២​និង​៤០​នាទី​ថ្ងៃទី​២១ ខែតុលា ឆ្នាំ​២០១៧ នៅ​ចំ​ណុ​ស្ថានីយ​ភ្លើង​កំពង់​សឹង ភូមិ​ជ​ង្រុះ ឃុំ​រំចេក ស្រុក​ព្រះស្ដេច​។

​តាម​ប្រភពពី​សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់ ឈ្មោះ​ចាន់ ពិសិដ្ឋ ភេទ​ប្រុស អាយុ​31​ឆ្នាំ រស់នៅ​ភូមិ​បង្អែក ឃុំ​ស្វាយ​ភ្លោះ ស្រុក​ពាម​ជរ ខេត្តព្រៃវែង មុខរបរ ជា​មន្ត្រី​កងរាជអាវុធហត្ថ ខេត្តព្រៃវែង​។​

​បច្ចុប្បន្ន ជនសង្ស័យ និង វត្ថុតាង ត្រូវ​បញ្ជូនទៅ​ការិយាល័យ​ជំនាញ​ខេត្តព្រៃវែង​៕L ដោយ​៖ លីន​ណា​