ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ម្នាក់ បញ្ជូនទៅ​តុលាការ​

664
ចែករម្លែក

ដោយ​: បាយ័ន / បន្ទាយមានជ័យ​: ស្ត្រី​ជា​មុខសញ្ញា​ជួញដូរ និង​ចែកចាយ​គ្រឿងញៀន​ម្នាក់ ត្រូវបាន​កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ បានធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ភូមិ ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មពួក បាន​និយាយថា ជនសង្ស័យ ជា​មុខសញ្ញា មានឈ្មោះ យឿន ស្រី​មិន ភេទ​ស្រី អាយុ ៣៧​ឆ្នាំ រស់នៅ​ភូមិ​ប្រាសាទ​ត្បែង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។ សមត្ថកិច្ច​បាន​បន្តថា វត្ថុតាង​ដែល​ត្រូវបាន​ដកហូត រួមមាន​៖​ម្សៅ​ពណ៌​ស​ថ្លា ចំនួន ៦​ថង់​តូច​, ថ្នាំ​គ្រាប់​ព៌​ណ​ក្រហម (WY) ចំនួន ៦១១​គ្រាប់​, ទូរស័ព្ទដៃ ចំនួន​១៩ គ្រឿង​។​

​ជនសង្ស័យ​រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​អធិការ​ស្រុក​ថ្មពួក កសាង​សុំ​ណុំ​រឿង​បញ្ជូន ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​ចោទប្រកាន់​តាម​នី​តិ​វិធី​ច្បាប់​៕ ល​