ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន ២​នាក់ ដកហូត​ថ្នាំញៀន​ចំនួន​១៦​កញ្ចប់​

991
ចែករម្លែក

(​កណ្តាល​): ជនសង្ស័យ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ស្រុក​ពញាឮ ធ្វើការ​ឃាត់ខ្លួន ដកហូត​ថ្នាំញៀន​១៦ កញ្ចប់ ដែល​ប្រតិបត្តិ​ការបង្ក្រាប​នេះ សមត្ថកិច្ច​ធ្វើឡើង​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ កាលពី​វេលា​ម៉ោងជាង​៩​យប់ ថ្ងៃទី ២៤ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំនុច​ភូមិ​ជ្រោយ​ឫស្សី ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។

​ប៉ូលិស​ស្រុក​ពញាឮ​ឱ្យដឹងថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន ទី​១-​ឈ្មោះ ពាង ទិ​ត្យ អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ចងសន្ទូច​មាន​ទីលំនៅ​ភូមិ​ជ្រោយ​ឬ​ស្សី ឃុំ​កំពង់​លួង​ស្រុក​ពញាឮ ខេត្តកណ្តាល​, ទី​២-​ឈ្មោះ យ៉ាន់ សុ​ផា​ម៉ាប់ ហៅ​តាប់ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិត ទីលំនៅ​ព្រែក​ក្តាម​១ ឃុំ​កោះ​ចិន ស្រុក​ពញាឮ ខេត្តកណ្តាល​។ វត្ថុតាង​ចាប់យក​បាន​មាន ម្សៅ​ក្រាម​ពណ៍​ស​ថ្លា​ប្រភេទ​ម៉ា​ទឹកកក​(ICE) ចំនួន​១៦​កញ្ចប់​( កញ្ចប់​ធំ​១ និង​កញ្ចប់ តូច​១៥​កញ្ចប់​) ដែល​សង្ស័យ​ជា​សារធាតុ​ញៀន និង​ទូរ​សព្ទ័​១​គ្រ៉ឿ​ង​ម៉ាក​hiya​។

​ប៉ូលិស​បន្តថា មុននឹង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ សមត្ថកិច្ច​ទទួល​ពត៌មាន​ពី​ប្រជាពលរដ្ឋ​ថា មាន​សកម្មភាព​ជួញដូរ​ថ្នាំញៀន នៅ​ចំណុចកើតហេតុ បន្ទាប់ពី​ទទួលបាន​ព័ត៌មាន កម្លាំង​ផ្នែក​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ បាន​ចុះបង្ក្រាប​ភ្លាមៗ ឃាត់​បាន​ជនសង្ស័យ​២​នាក់ និង​ឆែកឆេរ​បានឃើញ​វត្ថុតាង​ថ្នាំញៀន​នៅ​និង​ខ្លួន​ជន​ស​ង្ស​យ័​ឈ្មោះ ពាង ទិ​ត្យ​ចំនួន​១២ កញ្ចប់​តូច និង​ជន​ស​ង្ស​យ័​ឈ្មោះ​យ៉ាន់ សុ​ផស​ម៉ាប់ ហៅ​តាប់ ចំនួន ៤​កញ្ចប់ (​កញ្ចប់​ធំ​១ និង​តូច​កញ្ចប់​៣)​។

​បច្ចុប្បន្ន ជនសង្ស័យ​ទាំងពីរ​ខាងលើ ត្រូវបាន​បាន​បញ្ជូនមក​អធិការ​រដ្ឋា​ន​នគរបាល​ស្រុក​ពញាឮ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕L ដោយ​: សុផាន់​