ឃាត់ខ្លួន​ម្ចាស់​ឧបករណ៍​ឆក់​បាន​ហើយ ក្រោយ​បង្ករ​ឲ្យ​មនុស្សម្នា​ក់បាន​ឆក់​ស្លាប់​នោះ​

204
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/មណ្ឌលគិរី ៖ ​ជនសង្ស័យ​ជា​ម្ចាស់​ស្រែ ដែល​រាយ​ខ្សែ​រលួស បំពាក់​ឧបករណ៍​កែឆ្នៃ​ឆក់​សត្វ តែ​បែ​ជា​ឆក់​មនុស្ស​ស្លាប់​នោះ បាន​រង​នូវ​ការចាប់ខ្លួន​ហើយ​នៅ​ថ្ងៃទី​១៩​វិច្ឆិកា​នេះ​។​

​ជនសង្ស័យ​មានឈ្មោះ​អ៊ួ​ក ធឿន អាយុ​៤២​ឆ្នាំ ត្រូវ​ប៉ុស្តិ​រដ្ឋបាល​ឃុំរ​យ៉​ប​ញ្ជួ​ន​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​រួមទាំង​វត្ថុតាង​អាគុយ ក្បាល​ឆក់ និង​ខ្សែ​រលួស ដើម្បី​បន្ត​និតិ​វិធី​។​

​សូមជម្រាបថា​នគរបាល​មូលដ្ឋាន​រាយ​ការ​ថាៈ​នៅ​ថ្ងៃទី​១៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩ វេលា​ម៉ោង​២២​និង​៣​នាទី មាន​ករណី​មនុស្ស​ស្លាប់ នៅ​ចំណុច​ស្រែ ស្ថិតក្នុង​ភូមិ​មេ​មុំ ឃុំរ​យ៉ ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​។​

​ជនរងគ្រោះ​មានឈ្មោះ យិន ឃីម ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ អូរ​យ៉េះ ឃុំ​ស្រែ​សង្គម ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី​ មូលហេតុ​ជនរងគ្រោះ​មកពី​ដឹកឈើ លុះដល់​កន្លែង​កេី​ត​ហេតុ ក៏​បែក​កង់​គោយន្ត ហើយក៍​ឈប់​។​បន្ទាប់មក ជនរងគ្រោះ​បាន​ចុះទៅ​ដងទឹក​ផឹក​ក្នុង​ស្រែ ក៏​បណ្តាលអោយ​ប៉ះ​និង​ខ្សែ​រលួស រាយ​ទុក​ឆក់​សត្វ​ស្លាប់​តែម្តង​។​ដោយ​ពុំ​អស់ចិត្ត សាច់ញាតិ​បាន​ដឹក​ជនរងគ្រោះ ទៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​កោះ​ញែក និង​ពិនិត្យឃើញថា ជនរងគ្រោះ​បាន​ស្លាប់​ទៅហើយ​។​

​គេ​នៅ​ពុំទាន់​ដឹង​អំពី​ទោសទណ្ឌ​ជនសង្ស័យ​នៅឡើយ គ្រា​ដែល​នគរបាល​កំពុង​បន្ត​និតិ​វិធី​សួ​នាំ​ជនសង្ស័យ​ខាងលើ​៕​B/