ឃាត់ខ្លួន​យុវជន​ពីរ​នាក់​ករណី​អារ​.​ក​.​ប្លន់​អ្នករត់ម៉ូតូឌុប​នៅ​ក្រុង​ស្ទឹងត្រែង​

22283

​(​ស្ទឹងត្រែង​)៖​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង បាន​ចុះបង្ក្រាប​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ កាលពី​ល្ងាច​ថ្ងៃទី​២៧​ខែកញ្ញា​ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ករណី​អា​រក​ប្លន់​អ្នករត់ម៉ូតូឌុប​ម្នា​ក់នៅ​ក្រុង​ស្ទឹងត្រែង​។​
​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ទី​២៦​ខែកញ្ញា​ឆ្នាំ​២០១៧ នៅ​ចំណុច​គីឡូម៉ែត្រ​លេខ​៦​ស្ថិតក្នុង​ភូមិ​រាជា​នុ​កូ​ល សង្កាត់ ក្រុង​ស្ទឹងត្រែង​មាន​ករណី​ប្លន់​ម៉ូតូ​មួយគ្រឿង​ដោយ​ជនសង្ស័យ​ធ្វើ​សកម្ម​ភាពជា​ជួល​អ្នករត់ម៉ូតូឌុប​ឱ្យ​ដឹក​ចេញពី​ផ្សារ​ស្ទឹងត្រែង​ទៅ​កន្លែង​ស្ងាត់​។​បន្ទាប់មក​ក៏​យក​កាំបិទ​ខ្លី​មួយ​អា​រក​អ្នករត់ម៉ូតូឌុប​រួចហើយ​យក​ម៉ូតូ​គេចខ្លួនបាត់​។​តែ​សំណាងល្អ​អ្នករត់ម៉ូតូឌុប​ត្រូវបាន​គេ​ជួយ​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត​រួចផុតជីវិត​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា​ជនរងគ្រោះ​ឈ្មោះ អ៊ុក អៀង​ភេទ​ប្រុស​អាយុ​៥៧​ឆ្នាំ​អ្នករត់ម៉ូតូឌុប​មាន​ទីលំនៅ​ភូមិ​ព្រែក សង្កាត់ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង​។​ម៉ូតូ​របស់គាត់​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ស្ទឹងត្រែង​1C3901​។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ ហេង ចាន់​ត្រា​ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​គ្មាន​ទីលំនៅ​ពិតប្រាកដ​និង​ម្នាក់ទៀត​ឈ្មោះ​ហន វិមាន​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​រស់នៅ​ភូមិ​ព្រែក​សង្កាត់​ក្រុង​ស្ទឹងត្រែង​។​ជនសង្ស័យ​បាន​ស្គាល់គ្នា​ក្នុងពេល​ចូល​ក្លិប​កម្សាន្ត​ពេលយប់​រាប់អាន​គ្នា រហូត​ដើរ​ផឹកស៊ី​មាន​សង្សារ​ជាមួយ​នារី​ម្នា​ក់នៅ​ភូមិ​អូរ​ត្រែ​ល​ឃុំ​ថា​ឡា​បរិ​វ៉ា​ត់​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​

ជនសង្ស័យ​បាន​និយាយប្រាប់​សមត្ថកិច្ច​ថា​ខ្លួន​គ្មាន​លុយ​ដើរលេង​អត់​ម៉ូតូ​ដឹក​ស្រី​ដើរលេង​ទើប​បែកគំនិត​នាំគ្នា​ទៅ​ប្លន់​អ្នករត់ម៉ូតូឌុប​។ ក្រោយមក សមត្ថកិច្ច​បាន​ដកហូតយក​ម៉ូតូ​និង​ឃាត់ខ្លួន​បានតែ​ម្តង​៕S/​ដោយៈ​សុខុម​