ឃាត់ខ្លួន​យុវជន​ម្នាក់​ករណី​ឆបោក​យក​ម៉ូតូ​ពី​បុរស​ម្នា​ក់នៅ​ស្រុក​សំរោង​ទង​

934
ចែករម្លែក

ដោយ​៖ សុខ​សុ​ភ័​ណ្ឌ / កំពង់ស្ពឺ​៖ កម្លាំង​នគរបាល​បាន​ឃាត់ខ្លួន​យុវជន​ម្នាក់ ករណី​ឆបោក​យក​ម៉ូតូ​ពី​បុរស​ម្នាក់​។ ហេតុ​ការ​ណួ​ការឃាត់ខ្លួន​នេះ ធ្វើឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​​ថ្ងៃទី​២៧​ខែមីនា ឆ្នាំ​២០១៨ នៅ​ចំណុច​ភូមិ​រំលោង ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ផល អូន ភេទ​ប្រុស អាយុ ២៥​ឆ្នាំ រស់នៅ​ភូមិ​រំលោង ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង បាន​ឆបោក​ម៉ូតូ​របស់​ឈ្មោះ សួន ចាន់ណា ហៅ​ប្រុ​ញ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ នៅ​ភូមិ​វល្លិ​សរ ឃុំ​វល្លិ​សរ ស្រុក​សំរោង​ទង ម៉ាក​ហុងដា​សេ​១២៥ សេរី​ឆ្នាំ​២០១៤ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ភ្នំពេញ 1CK 6980​។ ប្រព្រឹត្ត​នៅ​ចំណុច​ភូមិ​វល្លិ​សរ កាលពី​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៨ វេ​ម៉ោង​១៥​និង​០០​នាទី​។​

​ចំពោះ​ករណី​ខាងលើនេះ ជំនាញ​កំពុង​សាកសួរ​ជនសង្ស័យ និង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕L​