ឃាត់ខ្លួន​ស្ដ្រី​ម្នាក់ ករណី​លួច​ចាក់​ផ្ទេរ​ទឹក​ថ្នាំ​ជ្រលក់​ដៃ នៅ​ការិយាល័យ​ត្រពាំង​ក្រសាំង​

894
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: ស្ដ្រី​ម្នាក់​ជា​អនុប្រធាន​ការិយាល័យ បាន​លួច​ចាក់​ផ្ទេរ​ទឹក​ថ្នាំ​ជ្រលក់​ដៃ ហើយ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន​សាកសួរ​។​

​សមត្ថកិច្ច​បាន​ប្រាប់​រស្មី​កម្ពុជា​ឲ្យ​ដឹងថា កាលពី​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​២៨ ខែកក្កដា ឆ្នាំ​២០១៨ នៅ​សាលាបឋមសិក្សា​ត្រពាំង​ក្រសាំង ស្ថិតនៅ​ភូមិ​ត្រពាំង​អណ្តូង មាន​ករណី​លួច​ចាក់​ផ្ទេរ​ទឹក​ថ្នាំ​ជ្រលក​ដៃ​សំរាប់​បោះឆ្នោត ទៅ​ដប​តូច​១ ដោយ​ស្ត្រី ជា សុធា​រី មុខងារ​ជា​អនុប្រធាន​ការិយាល័យ​លេខ​១៤០១​។​

​បច្ចុប្បន្ន​ប្រធាន​មណ្ឌលបោះឆ្នោត និង​គ្រូ​បង្គោល​កំពុង​សាកសួរ​ចម្លើយ​បឋម ហើយ​ជនសង្ស័យ​បាន​សារភាពថា បាន​លួច​ផ្ទេរ​ទឹក​ថ្នាំ​ពិតប្រាកដ​មែន​។​

​ព័ត៌មាន​លម្អិត​រស្មី​កម្ពុជា​នឹង​ផ្សាយ​ជូន​នាពេល​ក្រោយ​ទៀត​៕