ឃាត់ខ្លួន​ស្ត្រី​ជនជាតិ​វៀតណាម​ម្នាក់​ដកហូត​ថ្នាំញៀន​២៣​កញ្ចប់ នៅ​ស្រុក​ពាម​រក៍​

240

(​ព្រៃវែង​)៖ ស្ដ្រី​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់ ត្រូវបាន​កំលាំង​អាវុធហត្ថ​ខេត្តព្រៃវែង ធ្វើការ​បង្ក្រាប និង​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តព្រៃវែង​។ ការឃាត់ខ្លួន​ស្ដ្រី​ជា​ជនជាតិ​វៀតណាម​នេះ បាន​ធ្វើឡើង​នៅវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៧​នៅ ចំណុច​ភូមិ​៦ ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

​លោក ផាត់ សុ​ជោ​ត ប្រធាន​មន្ទីរ​យុត្តិធម៌ នៃ​កងរាជអាវុធហត្ថ​ខេត្តព្រៃវែង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​បាន​ឈ្មោះ វៀង ធី​ធូ ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​៦​ឃុំ​ព្រែក​ខ្សាយ​(​ខ​) ស្រុក​ពាមរ​ក៏ ខេត្តព្រៃវែង ជា​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​។ បន្ទាប់ពី​ការឃាត់ខ្លួន​ស្ដ្រី​រូបនេះ កម្លាំង​សមត្ថកិច្ច​បាន​រកឃើញ​វត្ថុតាង​រួមមាន ថ្នាំញៀន​ចំនួន​២៣​កញ្ចប់​តូច ទម្ងន់​៣,៤៨​ក្រាម ដោយ​សរុប​ទាំង​សំបក​ថង់ ក​ន្ទ្រៃ​២​ដែកកេះ​៤ និង​ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួនទៀត​។

​បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ត្រូវបាន​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕L ដោយ​៖ ចាន់ ថន​