ឃាត់ខ្លួន​ស្ត្រី​ញៀន​ល្បែង​បួន​នាក់​ឱ្យធ្វើ​កិច្ចសន្យា​ប​ញ្ឍ​ប់​ការ​ញៀន​

575

​(​មណ្ឌលគិរី​)៖​ស្ត្រី​៤​នាក់ ដែល​ងប់​និង​ល្បែងស៊ីសង​ត្រូវបាន កម្លាំង​នគរបាល​ស្រុក​កោះ​ញែក ឃាត់ខ្លួន​យកទៅ​ធ្វើ​កិច្ចសន្យា ព្រោះតែ​ញៀន​ល្បែង​បៀរ​ចាក់​លុយ ប៉ះពាល់​ដល់​ដំណើរការ​រក្សា​ភាពស្ងប់ស្ងាត់​របស់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​មូលដ្ឋាន​។ សកម្មភាព​បង្ក្រាប​ការលេង​ល្បែងស៊ីសង​នេះ​បាន​ធ្វើឡើង​ស្ថិតនៅ​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម​ស្រុក​កោះ​ញែក​កាលពី​រសៀល​ថ្ងៃទី​៣១​ខែ កក្កដា​ឆ្នាំ​២០១៧ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ដើម្បី​រក្សា​ការពារ​នូវ​អំពើចោរកម្ម នឹង​សុខ​សុវត្ថិភាព​ក្នុង​មូលដ្ឋាន កម្លាំង​នគរបាល​បាន​ស្រាវជ្រាវ បង្ក្រាប​ទីតាំង​លួច​លេងល្បែង​បៀរ​ដែលមាន​សុ​ទ្ឋ​សឹង​ជា​ស្ត្រីភេទ​លេងល្បែង​គ្មាន​គិតការ​រកស៊ី​ទទួលទាន​ឬ​ប្រកប​កិច្ចការងារ​អ្វី​នោះទេ​។​

សមត្ថកិច្ច​បាន​បន្តថា​ដោយ​អនុវត្ត​ន៏​ទៅនឹង​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​ប្រាំបួន​ចំនុច​នគរបាល​ស្រុក​កោះ​ញែក​បាន​ឃាត់ខ្លួន​ស្ត្រី​ចំនួន​៤​នាក់​ក្នុងនោះ​រួមមាន​ឈ្មោះ ធន់ សាវឿន ភេទ​ស្រី អាយុ​៥២​ឆ្នាំមាន​ទីលំនៅ​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម​។​ឈ្មោះ​ថេ​ង ល័​ក្ខ ភេទ​ស្រី អាយុ​៣០​ឆ្នាំមាន​ទីលំនៅ​ភូមិ​សិរី​រដ្ឋ​។​ឈ្មោះ​ភួង ផល្លី​ភេទ​ស្រី អាយុ​៦១​ឆ្នាំមាន​ទីលំនៅ​ភូមិ​ស្រែ​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ។​ឈ្មោះ​សុខ គឹម ហេង​ភេទ​ស្រី អាយុ​៤២​ឆ្នាំមាន​ទីលំនៅ​ភូមិ​រង្សី ឃុំ​ស្រែ​សង្គម ។​

​ក្រោយ​ឃាត់ខ្លួន​ទៅធ្វើ​កិច្ចសន្យា​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក នឹងធ្វើ​ការអប់រំ កែប្រែ​ខ្លួន​ឈប់​លេង​ល្បែងស៊ីសង​ចាប់ពីពេលនេះ​តទៅ ស្ត្រី​ទាំង​៤​នាក់​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​ដោះលែង​ឲ្យ​ទៅផ្ទះ​វិញ​រៀងៗ​ខ្លួន​នៅ​ល្ងាច​ថ្ងៃ​ដដែល​តែបើ​ថ្ងៃក្រោយ​នៅតែមាន​សកម្មភាព​លេង​ល្បែងស៊ីសង នឹង​ចាប់​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕S/​ដោយៈ​សាត​ចាន់​បុត្រ

​(​រូបភាពៈ​ស្ត្រី​ទាំង​បួន​នាក់ ពេល​ឃាត់ខ្លួន​)