ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដកហូត​ថ្នាំញៀន​បាន​មួយចំនួនធំ​

686

(​ស្ទឹងត្រែង​)៖ ស្ត្រី​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស នៃ​ស្នងការដ្ឋាន​ខេត្តស្ទឹងត្រែង ឃាត់ខ្លួន​ជាមួយ​ថ្នាំញៀន​មួយចំនួនធំ កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៧ ស្ថិតនៅ​ត្រង់ចំណុច​ផ្លូវជាតិ​លេខ​៧ ភូមិ​អូរ​ព្រះ ឃុំ​អូរ​គ្រៀង ស្រុក​សំបូរ ខេត្តក្រចេះ​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្រោយពី​ឃាត់ខ្លួន​បាន​ភ្លាមៗ កម្លាំង​ជំនាញ​ក៏បាន​បញ្ជូន​ជនសង្ស័យ​មក​សាកសួរ​នៅក្នុង​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។ ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​នេះ មានឈ្មោះ ប៉ិច សុ​ភី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​សំបុក ស្រុក​សំបូរ ខេត្តក្រចេះ​។ ថ្នាំញៀន​ដែល​សមត្ថកិច្ច​ដកហូត​បាន គឺជា​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ពណ៌​ស​ថ្លា ICE ទឹកកក​មាន​ចំនួន​៦​កញ្ចប់ សរុប​ទម្ងន់​ស​រុម​៣០.១​ក្រាម​៕L ដោយៈ សុខុម​