ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដកហូត​ថ្នាំញៀន​៤៦​កញ្ចប់

437
ចែករម្លែក

ដោយ​:ម៉ា​រ៉ា/​ភ្នំពេញ ​៖ ស្ត្រី​ម្នាក់​រួម​នឹង​ថ្នាំញៀន​ចំនួន​៤៥​កញ្ចប់​ថង់​តូច​និង​១​កញ្ចប់​ធំ​ត្រូវបាន​កម្លាំង​នគរបាល​នៃ​អធិការនគរបាល​ខណ្ឌ​មានជ័យ​ សហ​ការណ៍​សហ​ការ​ជាមួយកម្លាំង​នគរបាល​ប៉ុស្ដិ៍​ចាក់អង្រែលើ​ ​ឃាត់ខ្លួន​ខ​ណៈដែល​កំពុង​ឈរ​លក់​នៅ​ចំណុច​តំបន់​ស្មុគស្មាញ​តាម​បណ្ដោយ​ផ្លូវ​៦០​ម៉ែត ក្នុងភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​២៣​និង​៤០​នាទី​យប់ ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ ។​

សមត្ថកិច្ច​បានឲ្យដឹងថា ជនសង្ស័យ​មានឈ្មោះ ស៊ីណា ភេទ​ស្រី អាយុ​២៦​ឆ្នាំ ទីកន្លែង​ស្នាក់នៅ​និង​មុខរបរ​មិន​ប្រាកដ​។​

សមត្ថកិច្ច​បាន​បន្តថា មុនពេល​ឈានដល់​ការឃាត់​ខ្លន​ជនសង្ស័យ​ខាងលើ គឺ​កម្លាំង​បានធ្វើការ​ល្បាត​ដើម្បី​ការពារ​សុ​វត្តិភាព​ជួន​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន។ លុះ​ពេល​មកដល់​ចំណុច​ខាងលើ​ ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ឈរ​តែម្នាក់ឯង ដោយមាន​ការសង្ស័យ​ក៏​ធ្វើការ​សួរនាំ​និង​ឆែកឆេ ទើប​រកឃើញ​ម្សៅ​ស​ថ្លា​សង្ស័យ​ជា​ថ្នាំញៀន​ចំនួន​៤៥​កញ្ចប់​ថង់​តូច​និង​១​កញ្ចប់​ថង់​ធំ​ ក៏​ធ្វើ​ឃាត់ខ្លួន​តែម្ដង​។​

បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនមក​ឃុំខ្លួន​បណ្ដោះអាសន្ ន​នៅ​ប៉ុស្ដិ៍នគរបាល​ចាក់អង្រែលើ ដើម្បី​កសាង​សុំ​ណុំ​រឿង​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​៕​B/