ឃាត់ខ្លួន​ស្ត្រី​ម្នាក់ តាំង​ខ្លួន​ជា​មន្ត្រីរាជការ​ ដើរ​បោក​គេ​ចូល​ក្របខ័ណ្ឌ​នគរបាល​ប៉ូលិស​

244
ចែករម្លែក

ដោយៈ​ចាន់តូ​:ភ្នំពេញ ៖ ស្ត្រី​ម្នាក់តាំង​ខ្លួន​ជា​មន្ត្រីរាជការ យកឈ្មោះ​អ្នក​មុខ អ្នកការ ថ្នាក់ដឹកនាំ មក​ប្រើល្បិច​ក្នុង​រូបភាពជ្រើសរើសចូល​ក្របខ័ណ្ឌ​នគរបាលជាតិ ហើយ​ទាមទារឲ្យ​បង់លុយ​ក្នុង​ម្នាក់ៗ ២៥០០​ដុល្លា​ទៅ​៣៥០០​ដុល្លារ យកទៅ​រត់ការចូល​ក្របខ័ណ្ឌ​ប៉ូលិស។ ផ្ទុយទៅវិញជា​ល្បិច​បោកប្រាស់ បាន​លុយ​ដើរ​ស៊ីចាយ ហ៊ឺហា តាំ​ងខ្លួន​ដូច​ជំទាវ ធាតុពិតមុខរបរ​មិន​ពិតប្រាកដ លេងល្បិច​ឆបោក រហូត​ជនរងគ្រោះ​មួយចំនួន​ដឹងខ្លួន ​នាំគ្នា​រត់​ទៅប្តឹង​ប៉ូលិស​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង​រួច​ចំនួន​៨​នាក់​ហើយ ធ្វើ​ឲ្យ​ស្ត្រី​សង្ស័យ​ភ័យរត់គេចខ្លួន។

​​ប៉ូលិស​យុត្តិធម៌ ហៅ​ឲ្យ​ស្ត្រី​សង្ស័យ​ចូលខ្លួន​បំភ្លឺ នា​ល្ងា​ច​ថ្ងៃទី​២១ ខែសីហា ឆ្នាំ​២០១៩ នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ។មិនអាច​លាក់​បាំ​ងបាន បានសារ​ភាព​នូវ​ទង្វើ​របស់ខ្លួន ហើយគ្មាន​លុយ​សង ប៉ូលិស​ឃាត់ខ្លួន​ជា​បណ្តោះអាសន្នដើម្បី​អនុវត្តន៍​បន្ត​តាម​នីតិវិធី ។​

​ ស្ត្រី​សង្ស័យឈ្មោះឈាង ផល្លា ហៅ​ពៅ អាយុ​៤៧​ឆ្នាំ មុខរបរមិន​ពិតប្រាកដ មាន​ទីលំនៅ​ផ្ទះ​លេខ​៧៧ ផ្លូវ​១២៣ ភូមិ​សាមគ្គី​៣ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ​សែន​ជ័យ ។ ចំណែក​ជនរងគ្រោះជាច្រើន​នាក់ ​បានមក​ដាក់​ពាក្យបណ្តឹងប្តឹង​ចោទ​ស្ត្រី​ខាងលើ មាន​ចំនួន​៨​នាក់ ហើយ​ក្នុង​ម្នាក់ៗអស់​លុយ​ពី​២៥០០​ដុល្លារទៅ​៣៥០០​ដុល្លារ ។​​

​តាម​ជនរងគ្រោះ ដែលបានដាក់​ពាក​បណ្តឹង​ចូលទៅ​សមត្ថកិច្ច ម្នាក់ៗប្តឹង​ចោទប្រកាន់​ទៅលើស្ត្រី​សង្ស័យ​ឈ្មោះឈាង ផល្លា ហៅ​ពៅ ឆបោក​លុយ ក្នុង​រូបភាពស្គាល់ យកឈ្មោះ​ថ្នាក់ដឹកនាំ មក​ជ្រើសរើសចូល​បម្រើ​ការងារ​ក្របខ័ណ្ឌ នគរបាលជាតិ ធាតុពិត សូម្បីតែ​ខ្លួនឯង​គ្មាន​ការងារ​ធ្វើ​ផង ។​

​បច្ចុប្បន្ន​ ​ស្ត្រី​សង្ស័យក្រោយ​ចូលខ្លួន​បំភ្លឺ នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ និង​សារភាព​នូវ​ទង្វើរ​រប​ស់​ខ្លួន គ្មាន​លទ្ធភាព​សងលុយ​ទៅ​ជនរងគ្រោះ សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន ដើម្បី​អនុវត្តន៍​បន្ត​តាម​នីតិវិធី ៕​Ha