ឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ថ្នាំញៀន​ជិត​៦០​ក្រាម បញ្ជូនទៅ​ស្នងការ​

969
ចែករម្លែក

ស្ត្រី​សង្ស័យ និង​វត្ថុតាង (​រូប​៖ police.gov.kh)​

បាត់ដំបងៈ កាលពី​ព្រឹក​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត សហការ​ជាមួយ​ក្រុម​អន្តរាគមន៍ នៃ​ស្នងការ​នគរបាល​ខេត្ត បាន​ចុះ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​លេខ​២៩២​ត​ព្រ របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​នៅ​ចំណុច​ក្រុមទី​២​ភូមិ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង និង​បង្ក្រាប​ករណី​រក្សាទុក​គ្រឿងញៀន ហាមឃាត់​ខុសច្បាប់​មួយ​ករណី ក្នុង​បទល្មើស​ជាក់ស្តែង ដោយ​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ម្នាក់ ព្រមទាំង​ដកហូត​បាន​វត្ថុតាង​ថ្នាំញៀន​មួយចំនួន ហើយ​យក​សាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត នៅ​ព្រឹក​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០១៧ ដើម្បី​ចាត់ការ​តាមច្បាប់​។​

​លោក​វរសេនីយ៍ទោ ស៊ាន សុ​ណា​ល់ នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​ឲ្យ​ដឹងថា ស្ត្រី​សង្ស័យ​ឈ្មោះ ស៊ីម ឡាយ ហៅ​យ​យាយ​ឡាយ អាយុ​៥៤​ឆ្នាំ នៅ​ភូមិ​សង្កាត់​ខាងលើ​។ ចំណែក​វត្ថុតាង​ដែល​ដកហូត​បានរួម​មាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE​ម៉ា​ទឹកកក​) ចំនួន​៤៦​ថង់ ទម្ងន់​៥៣,១៦​ក្រាម ថ្នាំញៀន​ប្រភេទ​យ៉ាម៉ា WY ចំនួន​៤៩​គ្រាប់ ទម្ងន់​៤,៦៥​ក្រាម វិទ្យុទាក់ទង​១​គ្រឿង ទូរស័ព្ទដៃ​១​គ្រឿង និង​សម្ភា​រៈវេច​ខ្ចប់​មួយចំនួន​។​

​លោកនាយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត បាន​បញ្ជាក់ថា ក្រោយពេល​ជនសង្ស័យ​ឆ្លើយ​សារភាព​រួចមក លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​ជំនាញ​រៀបចំ​សំណុំរឿង​បញ្ជូន​ស្ត្រី​រូបនេះ ព្រមទាំង​វត្ថុតាង​មួយចំនួន ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕ ដោយ៖ គ្រញូង