ឃាត់ខ្លួន​ស្ត្រី​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន នៅ​ឧ​ត្ត​រ​មានជ័យ​

996
ចែករម្លែក

ដោយ : គូលែន / ឧ​ត្ត​រ​មាន​ជ័​យ : ស្ត្រី​២​នាក់​ជា​ម្តាយមីង​និង​ក្មួយ ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ស្រុក​ត្រពាំង​ប្រាសាទ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ទំនប់​ដាច់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ដាំ យិន នាយរង​កា​រិ​យា​ល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​ចុះ​ឆែកឆេរ​លំនៅដ្ឋាន​និង​សម្រេច​ឃាត់ខ្លួន រួមទាំង​ដកហូត​បាន​វត្ថុតាង​មួយចំនួន ដែល​ស្ត្រី​ទាំង​២​នាក់​ខាងលើ​បាន​លាក់ទុក​។​

ប្រតិបត្តិការ​ប​ង្ក្រា​បើ​ករណី​គ្រឿងញៀន​ខាងលើនេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​២០​និង​២៦​នាទី ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៨ ស្ថិតនៅ​ភូមិ​សែន​សុខ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

លោក​វរសេនីយ៍ទោ ដាំ យិន នាយរង​កា​រិ​យា​ល័​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​បញ្ជាក់ថា ក្នុង​ប្រតិបត្តិ​ការឆែកឆេរ​នេះ សមត្ថកិច្ចបាន​រកឃើញ​ថ្នាំញៀន ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ០៤ កញ្ចប់​ធំ ដែល​ជនសង្ស័យ​បាន​លាក់ទុក​ក្នុង​គុម្ព​ស្លឹកគ្រៃ​ចំងាយ​ពី​ផ្ទះ​១០​ម៉ែត្រ​។​

​លោក​បាន​បន្តថា បច្ចុប្បន្ន​កម្លាំង​ជំនាញ​បានធ្វើការ​ឃាត់ខ្លួន​ម្ចាស់ផ្ទះ​ទាំងពីរ​នាក់​ខាងលើ​រួម​នឹង​វត្ថុតាង យកទៅ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ ដើម្បី​ចាត់ការ​តាម​នីតិវិធី ។​

​នាយរង​កា​រិ​យា​ល័​ប្រឆាំង​គ្រឿងញៀន បាន​បន្តថា ជនសង្ស័យ​ទាំងពីរ​នាក់​ដែល​ត្រូវ​ឃាត់ខ្លួន​គឺមាន​ឈ្មោះ ស៊ឺ សុ​គុ​ន្ធា ភេទ​ស្រី អាយុ ២៩ ឆ្នាំ និង​ម្នាក់ទៀត​ឈ្មោះ ឈ្មោះ ឡេង នី ភេទ​ស្រី អាយុ​៤៥ ឆ្នាំ​។​ ជនសង្ស័យ​ទាំងពីរ​នាក់​រស់នៅ​ភូមិ​សែន​សុខ ឃុំ​ទំនប់​ដាច់ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​៕B