ឃាត់ខ្លួន​ស​ង្ឈ​ក្លែងក្លាយ​៤​នាក់ ក្រោយ​ទទួលបាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​

1196
ចែករម្លែក

ដោយ​: ចាន់តូ / ភ្នំពេញ​: បុរស​៤​នាក់​ត្រូវ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន​យកមក​សួរនាំ​នៅ​អធិការ​ខណ្ឌ បន្ទាប់ពី​ពួកគេ​បានធ្វើ​សកម្មភាព​ស្លៀក​ស្បង់​ជីពរ បន្លំ​ធ្វើ​ជាស​ង្ឈ​ដើរ​បិណ្ឌ​បាត្រ​បោកប្រាស​ប្រជាពលរដ្ឋ នៅ​ផ្លូវ​សម្តេច​ជាស៊ីម ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ កាលពី​វេលា​ព្រឹក​ថ្ងៃទី​៧ ខែឧសភា ឆ្នាំ​២០១៩​។​

​លោក​វរសេនីយ៍ឯក ហួរ ម៉េង​វាំង អធិការ​ខណ្ឌ​សែន​សុខ បានអោយដឹងថា​បុរស​៤​នាក់​ដែល​ឃាត់ខ្លួន​ទី ១.​ឈ្មោះ ជា ផានី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ២.​ឈ្មោះ ជឹម សាម៉ុន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ៣.​ឈ្មោះ ឯ​វ ស៊ីណា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទាំង​៣​នាក់​ស្នាក់​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ត្រពាំង​ស្វាយ សង្កាត់​គោក​ឃ្លាង ខ​ណ្ដ​សែន​សុខ​(​គ្មាន​សារធាតុ​ញៀន​)​។ និង ៤.​ឈ្មោះ សួង វិសុទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​ផ្ទ​ហ​ជួល ផ្លូវ​បេតុង ភូមិ​ម័​រ សង្កាត់​ម័​រ ខណ្ឌដង្កោ (​គ្មាន​សារធាតុ​ញៀន​)​។ ចំណែក​សម្ភារ​:​បន្សល់ទុក​: ស្បង់​០៣​សម្រាប់ .​ឆ័​ត្រ​០៣ បាត​ដាក់​បាយ​០៣ និង​ម៉ូតូ​០១​គ្រឿង ម៉ាក​សេ​១២៥​ពណ៍​ខ្មៅ ផលិត​ឆ្នាំ​២០១៣ ពាក់​ស្លាក​លេខ​ភ្នំពេញ​1BU.9048​។​

​លោក​អធិការ​បន្តថា មុនពេល​កើតហេតុ​លោក​បានទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ថា នៅ​ចំណុច​ខាងលើ មាន​មនុស្ស​០១​ក្រុម​កំពុង​នាំគ្នា ស្លៀក​ស្បង់​ធ្វើជា​សង្ឃ ក្រោយពី​ទទួល​ព័ត៌មាន លោក​បាន​បញ្ជា​អោយ​សម​ត្ថិ​កិច្ច​ក្រោម​ឱវាទ​ចុះ​ដល់​ចំណុចកើតហេតុ ហើយ​ចាប់​នាំខ្លួន​ជនសង្ស័យ​ទាំង​០៤​នាក់ មក​ធ្វើការ​សា​សក​សួរ​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដោយ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕ ល​