ឃាត់ខ្លួន​អ្នកក្លាហាន​ម្នាក់ យក​កាំបិត​ឆូត​ទ្រូង​៤​កន្លែង ហើយ​បម្រុង​ដុត​ផ្ទះ និង​យក​ស្នរ​ដេញ​ចាក់​សមត្ថកិច្ច​

765
ចែករម្លែក

ដោយ​: វ៉ៃ​កូ / ស្វាយរៀង​: យុវជន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពពែ​ត សង្ស័យថា បែក​ថ្នាំ ដោយបាន​យក​ដែកកេះ រក​មក​ដុត​ផ្ទះ ហើយ​ទាញ​ផ្ដាច់​ខ្សែភ្លើង​ចោល​អស់ និង​យក​កូនកាំបិត​ឆូត​លើ​ទ្រួ​ង​ខ្លួនឯង​ចំនួន​៤​កន្លែង លុះ​ពេល​កម្លាំង​ប៉ុស្តិ៍​រដ្ន​បាល​ទៅដល់​ផ្ទះ​របស់​ជនសង្ស័យ ស្រាប់តែ​ជនសង្ស័យ​បាន​យក​ស្នរ ដង​ឫស្សី​ដេញ​បម្រុង​ចាក់​សមត្ថកិច្ច​ថែមទៀត ។​

​ករណី​នេះដែរ បានកើត​ឡើង​កាល​វេលា​ម៉ោង​១៩​និង​១៥​នាទី ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ក្រោយពី​ទទួលបាន​ព័ត៌មាន​នេះ​ភ្លាម ប្រជា​ការពារ​ភួ​ូ​មិ​នៅក្នុង​ភូមិ​ថ្នល់កែង ឃុំ ពពែ​ត ស្រុក ស្វាយទាប ខេត្តស្វាយរៀង​ថា មាន​ករណី​ខាងលើ​បង្កឡើង ដោយ​យុវជន​ម្នាក់ ឈ្មោះ កៅ សា​រ៉ុ​ម អាយុ ២៥ ឆ្នាំ យក​ដែកកេះ រក​ដុត​ផ្ទះ​ហើយ​ទាញ​ផ្ដាច់​ខ្សែភ្លើង​ចោល​អស់ហើយ យក​កូនកាំបិត​ឆូត​លើ​ទ្រួ​ង​ខ្លួនឯង​ចំនួន​៤​កន្លែង​នោះ កម្លាំង​ប៉ុស្តិ៍​ក៏បាន​ចុះទៅ​ដល់ទី​តាំង​កើតហេតុ ។​

​ប្រភព​ដដែល​បាន​បន្តទៀតថា​៖ ពេល​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ទៅដល់​ផ្ទះ​របស់​យុវជន​នោះ ជនសង្ស័យ​បាន​យក​ស្នរ​ដេញ​ចាក់​កម្លាំង​សមត្ថកិច្ច​ទៀតផង ទើប​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ហើយ​ករណីនេះ សមត្ថកិច្ច​សង្ស័យថា ជនសង្ស័យ​អាច​ប្រើប្រាស់​ថ្នាំញៀន​លើស​កម្រិត ។​

​បច្ចុប្បន្ន សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ យកមក​នៅ​ប៉ុស្តិ៍​រដ្ឋបាល ដើម្បី​ចាត់ការ​តាមច្បាប់​៕