ឃាត់ខ្លួន​ឧ​ត្ត​ម​សេនីយ៍​ទោ​ម្នាក់​យកមក​សួរ​រឿង​ដក​កាំភ្លើង​បាញ់​៨​គ្រាប់​ទាំង​កណ្តាលយប់​

685
ចែករម្លែក
  • 96
    Shares

ដោយៈ​ស​រិ​ទ្ធ / ភ្នំពេញៈ​ឧ​ត្ត​ម​សេនីយ៍​ទោ​ម្នាក់​មាន​តួនាទី​ជា អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រំដែន​គោក បាន​ត្រូវ​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​ច្បារអំពៅ​ឃាត់ខ្លួន ដើម្បី​សាកសួរ​ករណី​ដក​កាំភ្លើង​បាញ់​៨​គ្រាប់ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​អ្នកជិតខាង កាលពី​រំលង​អ​ធ្រា​ត​ឈានចូល​ថ្ងៃ ទី​៣០​ខែវិច្ឆិកា​ឆ្នាំ​២០១៨ នៅផ្ទះ​លេខ​២​សេ ផ្លូវ​លេខ​៦៦៦ ក្នុងភូមិ​តា​ង៉ូ​វ​ក្រោម សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ។ រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​សមត្ថកិច្ច​កំពុង​ធ្ងើ​ការសាកសួរ​នៅឡើយ​។​

​បុរស​ដែល​ផ្ទុះអាវុធ បង្ក​ការភ័យខ្លាច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​នេះ​ឈ្មោះ​ប្រាក់ តូច​វាសនា អាយុ​៣៣​ឆ្នាំ​ជា​ឧ​ត្ត​ម​សេនីយ៍​ទោ​មាន​តួនាទី​អនុប្រធាននាយកដ្ឋាន​ន​គ​របាល​ព្រំដែន​គោក​ប្រើ​អាវុធខ្លី​ម៉ាក​គុយ អេស ហ្សិត ៩២.៩ លេខ​០០៦១៣៦ ផលិត​នៅ​ប្រទេស​ចិន​។​

​ប្រជាពលរដ្ឋ​ម្នាក់​បាន​បំភ្លឺ​ប្រាប់​សមត្ថកិច្ច​ថា កាលពី​វេលា​ម៉ោង​១១៖១០​យប់​ថ្ងៃ ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​គាត់ បានធ្វើ​ដំណើរ តាម​រថយន្ត​ចេញពី​ទួល​ក្រសាំង​តែម្នាក់ឯង​ឆ្ពោះ​មក​ផ្ទះ ហើយ​មុនពេល​ចេញពី​ទួល​ក្រសាំង​បាន​ទូរស័ព្ទ​មក​ប្រពន្ធ​អោយ​ចាំ​បើកទ្វារ​ផ្ទះ​។ ភ្លាមនោះ​ប្រពន្ធ​ប្រាប់ថា មាន​មនុស្ស​ប្រុស​ម្នាក់ អាយុ​ប្រហែល​៣០​ឆ្នាំ ដើរ​បាញ់កាំភ្លើង​តាមផ្លូវ នៅ​ជិត​ផ្ទះ​របស់​យើង ។​លុះ​មក​ជិត​ដល់​ផ្លូវ​ចូល​បុរី​គាត់​បាន​ឈប់​រថយន្ត​ចូលទៅ​ប្រាប់​នគរបាល​ប៉ុស្តិ៍​និរោធ​។​លុះ​ជិះឡាន​មកដល់​មុខផ្ទះ​លេខ​១១B ផ្លូ​៦៦៦A​ស្រាប់តែ​ជនបង្ក​ហេតុ​នោះបាន​ស្រែកសួរ​ខ្ញុំ​ថា ហ៊ែ​ង​ទៅណា ហើយ​អា​មេ​កាំភ្លើងខ្លី (​មិន​ស្គាល់​ម៉ាក​) មួយ​ដើម ចុះឡើងៗ ទើប​ខ្ញុំ​ឃើញ​សភាព​មិន​ស្រួល ក៏​បើករថយន្ត​ថយក្រោយ​ត្រលប់​ទៅ​ប៉ុស្តិ៍នគរបាល​និរោធ​វិញ​ប្រញាប់​រាយការណ៍​ប្រាប់​ឲ្យ​សមត្ថកិច្ច​បានដឹង និង​ចុះ​អន្តរាគមន៍​ផង ព្រោះ​ខ្ញុំ​ភ័យ​ហើយនឹង​មិនអាច​ចូលទៅ​ផ្ទះ​អោយបាន​វិញ​ទេ​។​ភ្លាមនោះ​ទើប​សមត្ថកិច្ច​ចុះមក​ធ្វើ​ប្រតិបត្តិការ​ឃាត់ខ្លួន​ជន​នោះ​យកទៅ​ប៉ុស្តិ៍​តែម្តង​។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​បុរស​រូបនេះ បាន​សារភាពថា ពេល​ឡើងទៅ​លើផ្ទះ ស្រាប់តែ​ឃើញ​មាន​មនុស្ស​ប្រុស​ម្នាក់​ដើរ​ក្រឡឹង​ឡាន​របស់ខ្លួន ដែល​ចត​នៅ​ខាងក្រោម​បំរុង​កាច់​យក​កញ្ចក់​ខាងឆ្វេង ទើប​ខ្លួន​ដក​កាំភ្លើង​បាញ់​ឡើងលើ​ចំនួន​២​គ្រាប់ រួច​រត់​ចុះ​មកដល់​ក្រោម​បាញ់​ឡើងលើ​បន្ថែម ៦​គ្រាប់​ទៀត​។ បុរស​រូបនេះ បាន​អះអាងថា កន្លងមក​នៅទីនេះ​ធ្លាប់មាន​ចោរ​មក​លួច​កាច់​កញ្ចក់​ឡាន​២​លើក​រួចមកហើយ​៕ ល​