ឃាត់ខ្លួន​២​នាក់​ពាក់ព័ន្ធ​ជួញដូរ​កាំភ្លើងខ្លី​នាំ​ពី​កម្ពុជា​ទៅ​វៀតណាម

194
ចែករម្លែក

វ៉ៃ​កូ​/​ស្វាយរៀងៈ​បុរស​ជនជាតិ​វៀតណាម​២​នាក់​ត្រូវបាន​សម​ត្ត​កិច្ច​យោធា​ការពារ​ព្រំដែន ម៉ុក​បាយ ត្រួត​ពិនិត្យឃើញ​អាវុធខ្លី​ហើយ​ឃាត់ខ្លួន​។​ហេតុ​កាណ៍​នេះ​បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​២០​ខែកុម្ភៈ​ឆ្នាំំ​២០២០​នៅ​ចំណុច​ប៉ុស្តិ៍ របៀង​តា​បែង​ស្ថិត​ក្នុងភូមិ ធឹង​តៃ​ឃុំ​ឡើយ​ធឹង​ស្រុក​បេន​កូវ​ខេត្ត​តៃ​នី​ញ ព្រំដែន​កម្ពុជា​វៀតណាម​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថាៈ​សមត្ថកិច្ច​យោធា​ការពារ​ព្រំដែន​ម៉ុក​បាយ​បាន​ត្រួត​ពិនិត្យឃើញ​អាវុធខ្លី​ហើយ​ឃាត់ខ្លួន​ចំនួន​២​នាក់​រួមមាន​:​ទី​១​ឈ្មោះ​ង្វៀង​វី​វ៉ាង​កើត​ឆ្នាំ​១៩៧៩​ភេទ​ប្រុស​សញ្ជាតិ​វៀតណាម​មាន​ទីលំនៅ​ស្រុក​ថា​ន់​ទ្រី​ខេត្ត​ហាណូយ​ប្រទេស​វៀតណាម​។​ទី​២​ឈ្មោះ​ត្រឿ​ង​ហឹ​ង​កើត​ឆ្នាំ​១៩៨៣​ភេទ​ប្រុស​សញ្ជាតិ​វៀតណាម​មាន​ទីលំនៅ​ស្ថិតនៅ​សង្កាត់​សំពៅ​៤​ខេត្តកណ្តាល​។​

​ជួញដូរ​ខុសច្បាប់​នូវ​កាំភ្លើងខ្លី​មួយ​ដើម​មាន​៥​គ្រាប់​នាំ​ពី​កម្ពុជា​ទៅ​វៀតណាម​ហើយ​បច្ចុប្បន្ន​ជន​ទាំងពីរ​នាក់​ត្រូវបាន​សមត្ថកិច្ច​វៀតណាម​កំពុង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕S/​