ឃាត់ខ្លួន​៨​នាក់​បញ្ជូនទៅ​តុលាការ​

117

(​សៀមរាប​)៖ ជនសង្ស័យ​ចំនួន​៨​នាក់ ត្រូវបាន​កំលាំង​ការិយាល័យ​នគរ​នាល​ប្រឆាំង​ការជួញដូរ​គ្រឿងញៀន​ខេត្តសៀមរាប បាន​ចូលរួម​សហការ​ជាមួយ​កំលាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​ជ្រាវ កំលាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់​គោកចក និង​កំលាំង​ប្រជា​ការពារ​ភូមិ បាន​ឃាត់ខ្លួន​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​ចាត់ចែង​និង​សំរួល​អោយប្រើ​ប្រាស់ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​គោលដៅ​ចំនួន​២​ផ្សេងគ្នា រួមទាំង​ដកហូត​បាន​វត្ថុតាង​មួយចំនួន​។​

​ប្រតិបត្តិ​ការបង្ក្រាប​ក​រ​ណី​គ្រឿងញៀន​នេះ បានធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៨​ព្រឹក និង​ម៉ោង​១០​និង​៣០​នាទី ថ្ងៃទី​៨ ខែកុម្ភៈ ឆ្នាំ​២០១៨ ស្ថិតនៅ​បន្ទប់​ជួល​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀម រាប និង​នៅ​បន្ទប់​ជួល ស្ថិតនៅ​ភូមិ​ទក្សិណ​ខាងត្បូង សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ឯក អ៊ុំ សា​អាត ប្រធានការិយាល័យ​នគរបាល​ប្រឆាំង​ការជួញដូ​ឬ​គ្រឿងញៀន ខេត្តសៀមរាប បាន​និយាយថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន​នៅ​គោលដៅ​ចំនួន​២​នេះ សមត្ថកិច្ច​យើង​សម្រេច​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​៨​នាក់ និង​ដកហូត​វត្ថុតាង​មួយចំនួនទៀត ។​

​លោក​ប្រធានការិយាល័យ បាន​បញ្ជាក់ថា​ជនសង្ស័យ​ទាំង​៨​នាក់​ដែល​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​គឺមាន​ទី​១ ឈ្មោះ រឹត ជាតិ ហៅ​ហល់ ភេទ​ប្រុស ឆ្នាំ​កំណើត ១៩៩៨ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​បឹងមាលា ឃុំ​បឹ​មាលា ស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​, ទី​២ ឈ្មោះ ហូ កូ​អែប ហៅ​ម៉ាប់ ភេទ​ប្រុស​ឆ្នាំ កំណើត ១៩៩៩ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​, ទី​៣ ឈ្មោះ ទឹម សុ​វ​ណ្ណី​ហៅ​ស្វិត ភេទ ប្រុស ឆ្នាំ កំណើត ២០០១ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង សៀមរាប​, ទី​៤ ឈ្មោះ មួន សេង​ថា ហៅ​កា ភេទ​ស្រី ឆ្នាំ​កំណើត ២០០៣ មុខរបរ​គ្មាន​ទី​លំ នៅ​ភូមិ​អន្លង់ត្នោត ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ខេត្តសៀមរាប​, ទី​៥ ឈ្មោះ ម៉ុង លីន ភេទ​ស្រី ឆ្នាំ​កំណើត ១៩៩៥ មុខរបរ​គ្មាន​ទី​លំ នៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​, ទី​៦ ឈ្មោះ សេង ស៊​ត់ ភេទ​ស្រី ឆ្នាំ​កំណើត​២០០០ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ក្រសាំង សង្កាត់​ជ្រាវ ក្រុង​សៀមរាប​,​ទី​៧ ឈ្មោះ ហេង សេង​ហាន ភេទ​ស្រី ឆ្នាំ កំណើត ១៩៩៤​មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​,​និង​ទី​៨ ឈ្មោះ ទីវ ដា​រ៉ា​វីត ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៩៨ មុខរបរ​គ្មាន ទីលំនៅ​ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប​។​

​លោក​បន្តថា ចំណែក​វត្ថុតាង​ដែល​ត្រូវបាន​ដកហូត​បានរួម​មាន ឧបករណ៍ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​និង​ទូរស័ព្ទដៃ​០១​គ្រឿង​។​ជនសង្ស័យ​ទាំង​៨​នាក់​រួមទាំង​វត្ថុតាង ត្រូវបាន​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តសៀមរាប ដើម្បី​ចោទប្រកាន់​តាមផ្លូវ​ច្បាប់​៕L ដោយ​៖​គូលែន​