ឃាត់​ក្មេងប្រុស​ម្នាក់​ជាមួយ​ថ្នាំញៀន​មួយចំនួន​

1024
ចែករម្លែក

​ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: កាលពី​ម៉ោងជាង​១១​យប់​ថ្ងៃទី​៣​ខែមេសា នៅ​ចំណុច​លើ​ស្ពាន​ព្រែក​ភេ (​ផ្លូវ​លេខ​១១០​ខាងកើត​ទន្លេបាសាក់​) ស្ថិត ភូមិ​តា​លន់ ឃុំ​តា​លន់ ស្រុក​ស្អាង ខេត្តកណ្តាល​ប៉ូលិស​ប៉ុស្តិ៍​តា​លន់ បាន​ឃាត់ខ្លួន​ក្មេងប្រុស​ម្នាក់​ជាមួយ​ថ្នាំញៀន​មួយចំនួន​។​

​ជនជាប់សង្ស័យ​ឈ្មោះ​អ៊ឹម វ៉ា​ឃីម ភេទ​ប្រុស អាយុ​១៥​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​បង​ធ៌​ម​ឈ្មោះ ហេង ប្រពន្ធ​ឈ្មោះ​ដា (​ដំបូក​ខ្ពស់​) ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ វត្ថុតាង​ដែល​ចាប់បាន​មាន​ម្សៅ​ក្រាម​ពណ៌ ស​ថ្លា​សង្ស័យថា​ជា​គ្រឿងញៀន​(​ម៉ា​ទឹកកក​)​ចំនួន​៣ (​ធំ​ចំនួន​២​កញ្ចប់​និង​តូច​ចំនួន​១​កញ្ចប់​តូច​) ម៉ូតូ​មួយគ្រឿង​ពណ៌​ស ខៀវ​និង​ក្រហម ស្លាក​លេខ កណ្តាល 1C 1762​។​

​ការចាប់ខ្លួន​នៅពេល​ប៉ូលិស​មានការ​សង្ស័យ​ក៏​ត្រួតពិនិត្យ​។ ចំណែក​ជន​ជា​សង្ស័យ​ប្រាប់ថា ថ្នាំ​នេះ​ខ្លួន​ទិញ​ពី​បុរស​មិន​ស្គាល់ឈ្មោះ​ម្នាក់​នៅ​ភ្នំពេញ​។ ពេលនេះ​ប៉ូលិស​កំពុង​ចាត់ការ​តាមច្បាប់​៕ ល​