ឃាត់​ខ្លូន​ជន​ម្នាក់​បើករថយន្ត​បញ្ច្រាសទិស​បុក​រះ​មូ​តូ​៤​គ្រឿង​កង់​បី​១​គ្រឿង ​របួសធ្ងន់​៤​នាក់​

442
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖ បុរស​ម្នាក់​សង្ស័យ​ជាម​ន្ត្រី​អាវុធហត្ថ​ស័​ក្ដិ៤​កន្លះ​លើ​ផ្ទៃ​ប្រទេស ​​ស្រវឹងស្រាបើករថយន្ត​ស៊េរី​ទំនើប​ម៉ាក​ឡិច​ស៊ី​ស​470​ បញ្ច្រាសទិស​ចរាចរណ៍​ទៅបុក​រះ​ម៉ូតូ​៤​គ្រឿង​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​ខណៈ​ឈប់​នៅ​ភ្លើងស្តុប​ បណ្តាល​រងរបួស​ធ្ងន់​បុរស​៤​នាក់​ កាលពី​វេលា​ម៉ោង​១៩​និង​៤០​នាទី​ថ្ងៃទី​១៣​ខែមិថុនា ​ឆ្នាំ​២០១៩​ស្ថិតនៅ​ចំណុច​ស្តុ​ប​ក្តាន់​ពីរ ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធ​រុស្សី ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា​។​

​សមត្ថកិច្ចបាន​ឃាត់ខ្លួន​អ្នកបើកបរ​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ភ្លាមៗ​។​

តាម​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​ មុន​កើតហេតុ​ គេឃើញ​បុរស​ម្នាក់​ស្រវឹងស្រា​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​LX470​ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​ភ្នំពេញ​2K1668​ធ្វើដំណើរ​ទិសដៅ​ពី​កើ​តទៅ​លិច​។​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​បុក​រះ​ម៉ូតូ​៤​គ្រឿង​និង​ម៉ូតូ​កង់​បី​ឥណ្ឌា​មួយគ្រឿង​ពេល​ឈប់​នៅ​​ភ្លើងស្តុប​បណ្តាលឱ្យ​បុរស​៤​នាក់​រងរបួស​ធ្ង​ន់​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកយក​ទៅ​សង្គ្រោះ​ភ្លាមៗ​។​

​ចំណែក​ម្ចាស់​រថយន្ត​បង្ក​ត្រូវ​សមត្ថ​កិ​ច្ចឃាត់ខ្លួន​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា​ភ្លាមៗ​។​បន្ទាប់មក​គេ​ឃើញ​នៅក្នុង​រថយន្ត​បង្ក​មាន​ឯកសណ្ឋាន​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​​ មានឈ្មោះ​គង់ វាសនា មាន​ឋាន​ន្តរស័ក្តិវរ​សេនីយ៍​ទោ ស័​ក្តិ៤​កន្លះ​។​

ក្រោយ​កើតហេតុ​ សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ទំនាក់ទំនង​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​និង​ម៉ូតូ​និង​ម៉ូតូ​កង់​បី​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាច​ណ៍​ផ្លូវគោក​ស្នងកា​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​គ្នា​ទៅតាម​ផ្លូវច្បាប់​៕S/Ha

#