ឃាត់​គ្រឿងចក្រ​ចំនួន​៥​គ្រឿង​ដែល​បំរុង​ឈូសឆាយ​ដីព្រៃ​សហគមន៍​ដំណាក់​ខ្នាច​ត្រាច​

1533
ចែករម្លែក

ដោយៈគូលែន/សៀមរាបៈ គ្រឿងចក្រ​ចំនួន​៥​គ្រឿង​ដែល​រៀបចំ​ធ្វើ​សកម្មភាព​កាយ​ដី​នៅ​ចំណុច​ព្រៃ​សហគមន៍​ដំណាក់​ខ្នាច​ត្រាច ដែលជា​ការគ្រប់គ្រងរ​បស់​ប្រជាជន​ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ត្រូវបាន​គណៈបញ្ជាការ​ឯកភាព​ស្រុក​ជីក្រែង បាន​ដឹកនាំ​ក​ម្លាំ​ង​ចម្រុះ​​ឃាត់ ដើម្បី​អនុវត្តតាម​នីតិវិធី​​។​

គណ​បញ្ជ​ការឯកភាព​ស្រុក​ជីក្រែង ឃាត់​គ្រឿងចក្រ​ចំនួន​៥​គ្រឿង​ដែល​បំរុង​ឈូសឆាយ​
​ដីព្រៃ​សហគមន៍​ដំណាក់​ខ្នាច​ត្រាច​(រូបថតគូលែន)

គ្រឿងចក្រ​ទាំង​៥​គ្រឿង​ត្រូវបាន​ឃាត់​នៅ​ចំណុច​០៤៤៦០៨៦.១៤៦១៤៧៧ ក្នុង​ចំណុច​ក្រ​ពិស​ក្នុង​ដែនដី​ព្រៃ​សហគមន៍​ដំនាក់​ខ្នាច​ត្រាច ក្នុង​ឃុំ​ពង្រ​ក្រោម ។​ការឃាត់​គ្រឿងចក្រ​នេះ​គឺធ្វើឡើង​បន្ទាប់ពី​គ​ញ​រឿង​ចក្រ​ទាំង​៥​បំរុង​រៀបចំ​ធ្វើ​សកម្មភាព ឈូសឆាយ​ដីព្រៃ​សហគមន៍​ខាងលើ​ធ្វើជា​កម្ម​សិទ្ធ ដែល​សកម្មភាព​នេះ​ធ្វើឡើង​កាលពី​​ម៉ោង​៨​ព្រឹក ថ្ងៃទី​២៥ ខែមីនា ។​

សមត្ថកិច្ច​ខាងលើ​ដឹកនាំ​ដោយ​លោក តាន់ ប៊ុន​ឆន នាយក​រដ្ឋបាល​សាលាស្រុក​ជីក្រែង ដែលមាន​ការចូលរួម​ពី​កងរាជអាវុធហត្ថ នគរបាល​ស្រុក​ជីក្រែង តំណាង​រដ្ឋបាល​ព្រៃឈើ បរិស្ថាន នគរបាល​មូលដ្ឋាន និង​តំណាង​សហគមន៍​ព្រៃឈើ​ខាងលើ​ផងដែរ​។​

ក្រុមមន្ត្រី​បាន​និយាយថា ក្រោយពី​ទទួល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍ កម្លាំងចម្រុះ​ខាងលើ បាន​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ជាក់ស្តែង​នៅនឹងកន្លែង ហើយ​ឃាត់​នៅ​រថយន្ត​ទាំង​៥​គ្រឿង​ប្រភេទ​រថយន្ត​អេ​ស្កា​រវេ​ទ័​រ ហើយ​ក៏បាន​នាំយកមក​ប្រគល់អោយ​ខាង​រដ្ឋបាល​ព្រៃឈើ អនុវត្តតាម​នីតិវិធី​ច្បាប់​។​

សមត្ថកិច្ច​ដដែល បាន​និយាយថា ព្រៃឈើ​សហគមន៍​មិនទាន់បាន​បាត់បង់​នៅឡើយ​ទេ ព្រោះថា​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ទាន់ពេលវេលា​។​

ជារឿយៗ​សមត្ថកិច្ច​បានធ្វើការ​បង្ក្រាប​ជាក់ស្តែង​ជា​បន្តបន្ទាប់ នៅ​គ្រឿងចក្រ​ដែល​ធ្វើ​សកម្មភាព​ឈូស​ដីព្រៃ​ដែលជា​របស់​រដ្ឋ​នៅក្នុង​ឃុំ​ខ្វាវ ជាក់ស្តែង​គឺ​គ្រឿងចក្រ​ទាំង​៥​គ្រឿង​បានធ្វើ​សកម្មភាព​នៅ​ឃុំ​ពង្រ​ក្រោម​៕​

គណ​បញ្ជ​ការឯកភាព​ស្រុក​ជីក្រែង ឃាត់​គ្រឿងចក្រ​ចំនួន​៥​គ្រឿង​ដែល​បំរុង​ឈូសឆាយ​
​ដីព្រៃ​សហគមន៍​ដំណាក់​ខ្នាច​ត្រាច​

​​