ឃាត់​ជនជាតិ​ចិន​១៣​នាក់ សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត តាម​អ៊ី​ន​ធើ​ណេ​ត​

771
ចែករម្លែក

(ភ្នំពេញ)៖ កម្លាំង​នគរបាល​អន្តោ​ប្រេ​សន៍ បាន​ចុះ​ឆែកឆេរ​ផ្ទះមួយ​កន្លែង ឃាត់ខ្លួន​ជនជាតិ​ចិន​១៣​នាក់ ក្នុងនោះ​ស្រី​៣​នាក់ ដោយ​សង្ស័យ​ជាប់​ពាក់ព័ន្ធ​ករណី​ចាប់ជំរិត​តាម​អ៊ី​ន​ធើ​ណែ​ត​។ កិច្ច​ប្រ​តិ្ត​ប​ត្តិ​ការណ៍​នេះ ធ្វើ​នៅវេលា​ម៉ោង​០៩ និង​បញ្ចប់​នៅ​ម៉ោង​១០​និង​១០​នាទី ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៧ ផ្ទះ​លេខ​២៨ ផ្លូវ​២០០៥ ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុន ហៃ​សីឡា ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​និតិ​វិធី ដែល​ដឹកនាំ​ប្រតិបត្តិការ បាន​ឲ្យ​ដឹងថា ក​ម្លាំ​ឃាត់​បាន​ជនជាតិ​ចិន​ចំនួន​១៣​នាក់ (​ស្រី​៣​នាក់​) វត្ថុតាង​ចាប់យក​រួមមាន​៖ ១.​ទូរស័ព្ទដៃ​ចំនួន ៧៤​គ្រឿង ២.​ឡេ​ប​ថម​ចំនួន ៣​គ្រឿង ៣.​លិខិតឆ្លងដែន ចំនួន​១៣​ក្បាល ៤.​រថយន្ត​ម៉ាក រ៉េ​ហ្វ​រ ពណ៌​ទឹកប្រាក់​១​គ្រឿង ពាក់​ស្លាក​លេខ ភ្នំពេញ 2Q-5553 ៥.USB ចំនួន​២០ ៦.​ឯកសារ​មួយចំនួន​។ ជនសង្ស័យ​រួម​និង​វត្ថុតាង ប្រគល់​ឲ្យ​អគ្គនាយក​ដ្ធា​ន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ បន្ត​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​ ​ដោយ ៖លីនណា