ឃាត់​ជនជាតិ​ឡាវ​ម្នាក់​ដកហូត​​ថ្នាំញៀន​ជាង​ប្រាំពាន់​គ្រាប់​

593
ចែករម្លែក

ដោយ​:សុខុម/ស្ទឹងត្រែង ​៖ ​ជនសង្ស័យ​ដែលជា​ជនជាតិ​ឡាវ​ម្នាក់​រួមទាំង​ថ្នាំញៀន​​ជាង​ប្រាំ​ពាន់​គ្រាប់ ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បង្ក្រាប​នៅ​ចន្លោះ​បង្គោល​៣៥​និង​៣៦​ក្បែរ​ព្រំដែន​កម្ពុជា​-​ឡាវ ​ស្ថិតនៅ​ភូមិ​ខាំ​ផាន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង​កាលពី​​ម៉ោង​១០​និង​៤២​នាទី​ថ្ងៃទី​៦ ​ខែកុម្ភៈ​ ឆ្នាំ​២០១៩​។​

លោក ភុយ ខ្វៃ ប្រធាន​មន្ទីរ​យុត្តិធម៌​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​
​ក៍បាន​បញ្ជាក់ថា ​ជនសង្ស័យ​ឈ្មោះ ងួន ​លែ ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ ​រស់នៅ​ភូមិ​ភា​ង​ឌី​ស្រុក​មឿង​ខូង ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ​។​

ក្រោយ​ការចាប់ខ្លួន​ជនសង្ស័យ​រួម​ទាំងវត្ថុតាង​ជាក់ស្តែងផងនោះ​ កងរាជអាវុធហត្ថ​បាន​ដឹកបញ្ជូន​តាម​រថយន្ត​មកកាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ ដើម្បី​សួរចម្លើយ​ដោយ​មន្ត្រី​ជំនាញ ​និង​ធ្វើតេស្ត​រក​សារធាតុ​ញៀន​លើ​វត្ថុតាង​នៅ​ចំពោះ​ជនសង្ស័យ​ក្រោម​ការចូល​​រួម​ត្រួតពិនិត្យ​ដោយ​ក្រឡាបញ្ជី​តំណាងឲ្យ​ព្រះរាជអាជ្ញា​។​ វត្ថុតាង​ដកហូត​មាន​ចំនួន​២៧​កញ្ចប់​ខៀវ​ស្មើ​៥.៣០២​គ្រាប់​ជា​ប្រ​ភេទ​មរ​តំ​ហ្វេ​តា​មីន​WY​ពណ៌​ផ្កាឈូក​។​

នៅ​ល្ងាច​ថ្ងៃ​ដដែល ​ជនសង្ស័យ​កំពុង​ស្ថិតនៅ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​អាយ្យ​ការ​អម​សាលាដំបូង​ខេត្តស្ទឹងត្រែង​៕​B/សរន