ឃាត់​ជនសង្ស័យ​ប្រុស​ស្រី​៨​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រកឃើញ​ក្រាម​ពណ៌​ស​ថ្លា៦៥​កញ្ចប់​

747
ចែករម្លែក

​ដោយ : សាវ​រក្ស​/​ភ្នំពេញ ៖ កាលពី​យប់​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០១៨ កម្លាំង​ល្បាត​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ឬ​ស្សី​កែវ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​៨​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន រួម និង​ក្រាម​ពណ៌​ស​ ថ្លា៦៥​កញ្ចប់​(​ប្រភេទ​ម៉ា​ទឹកកក​) ធំ​ល្មម៥​កញ្ចប់ ,​ថ្នាំ​ប្រភេទ​ពណ៌​ផ្កាឈូក២​កញ្ចប់ នៅ​ចំណុចក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ ។​

​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៨​នាក់​នេះ​មាន ​៖១.ឈ្មោះ រ័ត្ន ឧ​ត្ត​ម ហៅ​ឧ​ត្ត​ម ភេទ​ប្រុស អាយុ ២២​ឆ្នាំ ,២.ឈ្មោះ ចាន់ សុឃឿន ហៅ​ខ្មៅ ភេទ​ប្រុស អាយុ ២៣​ឆ្នាំ ,៣.ឈ្មោះ ជា គា ភេទ​ប្រុស អាយុ ២៨​ឆ្នា ,៤.ឈ្មោះ ស៊ឺ​ម វណ្ណា ហៅ​ធី​ង ភេទ​ប្រុស អាយុ ៣៤​ឆ្នាំ ,៥.ឈ្មោះ មួង សុខ​ទី ហៅ​ទី ភេទ​ប្រុស អាយុ ២៩​ឆ្នាំ ,៦.ឈ្មោះ រិ​ន រ៉ុ​ត ហៅ​តួ ភេទ​ប្រុស អាយុ ២៥​ឆ្នាំ ,៧.ឈ្មោះ កែវ កល្យាណ ហៅ​សិលា ភេទ​ស្រី អាយុ ២០​ឆ្នាំ ,៨.ឈ្មោះ ខ្លូត វាសនា ហៅ​ស្នា ភេទ​ស្រី អាយុ ២៥​ឆ្នាំ​។​

​បច្ចុប្បន្ន​ពួកគេ​ទាំង​៨​នាក់ ខាងលើ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កំពុងធ្វើការ​សួរចម្លើយ និង​កសាង​សុំ​ណុំ​រឿង​បញ្ជូនទៅ​តុលាការ ​ដើម្បី​ចាត់ការ​តាមច្បាប់​៕​B