ឃាត់​ជនសង្ស័យ​ម្នាក់​រកឃើញ​ថ្នាំញៀន​៥​កញ្ចប់​

605
ចែករម្លែក

​ដោយ​: សាវ​រក្ស / ភ្នំពេញ​: កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​២ បានធ្វើការ​ល្បាត​ពួនស្ទាក់ នៅក្នុង​មូលដ្ឋាន ដោយមាន​ការសង្ស័យ ក៏​ឃាត់​ជនសង្ស័យ​ម្នាក់ ឆែក​រកឃើញ​ក្រាម​ពណ៍​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​៥ កញ្ចប់ ម៉ោង​១០​យប់​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​២០១៨ នៅ​ចំណុច​មុខផ្ទះ​ពេទ្យធ្មេញ​អង្គការ​ស្កុ​ត ផ្លូវលំ ភូមិ ដំណាក់​ធំ សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។​

​បើតាម លោក តេង ស៊ី​ណូ អធិការ​ខណ្ឌមានជ័យ​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៣​តុលា​នេះ​ថា សមត្ថកិច្ច​យើង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែលមាន​ឈ្មោះ ធឿន អូន ភេទ​ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេការ​ខារ៉ាអូខេ ទីលំនៅ​ផ្ទះ​អង្គការ ផ្លូវលំ ភូមិ ដំណាក់​ធំ​១ សង្កាត់ ស្ទឹងមានជ័យ​ទី​២ ខណ្ឌមានជ័យ​។​

​ចំពោះ​វត្ថុតាង​ដកហូត​បានរួម​មាន​៖ ក្រាម​ព​ណ៍ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន​៥ កញ្ចប់​ថង់ (​កញ្ចប់​ធំ​មួយ​,​កញ្ចប់​តូច​៤)​។​

​បច្ចុប្បន្ន​ជនសង្ស័យ ដែល​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់​តាម​នីតិវិធី​៕ ល​