ឃាត់​ជនសង្ស័យ​២​នាក់​និង​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​

362
ចែករម្លែក

​ដោយៈ​ចាន់តូ​/​ភ្នំ​ពេញៈកម្លាំង​សមត្ថកិច្ច​ខណ្ឌដូនពេញ​បាន​ចុះបង្ក្រាប​ទីតាំង​ជួញដូរ​គ្រឿងញៀន​មួយកន្លែង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ដកហូត​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​,​ថង់​ច្រក​គ្រឿងញៀន​មួយចំនួន​និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៤៩​នៅ​ចំណុច​ម្តុំ​តាន់​ប៉ា​សង្កាត់​ផ្សារ​ថ្មី​ទី​៣​ខណ្ឌដូនពេញ​កាលពី​ព្រឹក​ថ្ងៃទី​៨​ខែកក្កដា​ឆ្នាំ​២០១៩​។​

​លោក​ម៉ៅ​ចាន់​ថុ​ន​អធិការរង​ទទួល​ផ្នែក​គ្រឿងញៀន​ខណ្ឌដូនពេញ​បាន​ប្រាប់​ឱ្យដឹងថា​កម្លាំង​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ដកហូត​ថ្នាំញៀន​ចំនួន​៣​កញ្ចប់​តូចធំ​ថង់​ច្រក​គ្រឿងញៀន​មួយចំនួន​និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​

សមត្ថកិច្ច​ប្រាប់​ឱ្យដឹងថា​ជនសង្ស័យ​ទាំងពីរ​ទី​១​ឈ្មោះ​និល​រ៉ាវី​ហៅ​រាជ​ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ​(​ជួញដូរ​)​និង​ម្នាក់ទៀត​មានឈ្មោះ​សេង​សុខ​ណា​រី​ហៅ​អា​វី​ភេទ​ស្រី​អាយុ​៣៥​ឆ្នាំ​ជា​អ្នក រក្សាទុក​៕S/​