ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជិត​២.០០០​គ្រាប់​នៅ​ស្រុក​ម៉ាឡៃ​

329
ចែករម្លែក

​ដោយៈ​ប​.​ជ័យ​/​បន្ទាយ​មាន​ជ័​យៈ​សមត្ថកិច្ច​ឃាត់​ជនសង្ស័យ​ចំនួន​២​នាក់​រួមទាំង​វត្ថុតាង​គ្រឿងញៀន​ជិត​២​ពាន់​គ្រាប់​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​៥៩​ស្ថិតក្នុង​ភូមិ​អូរ​សំព័រ​ឃុំ​អូរ​សំព័រ​ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​កាលពី​យប់​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៨​។​

​លោក​វរសេនីយ៍ឯក​អ៊ុក​សំអាត​អធិការនគរបាល​ស្រុក​ម៉ាឡៃ​បានឱ្យដឹងថា​:​ដោយ​អនុវត្ត​បទបញ្ជា​របស់​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់​ខែម​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បានដាក់​ចេញ​នូវ​បទបញ្ជា​។​ជា​លទ្ធផល​នៅ​ថ្ងៃ​យប់​ថ្ងៃទី​១​ខែធ្នូ​ឆ្នាំ​២០១៨​កម្លាំង​នគរបាល​ស្រុក​ម៉ាឡៃ​ដឹក​ដោយ​លោក​ផ្ទាល់​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿង​ជា​បន្តបន្ទាប់​ជនសង្ស័យ​ចំនួន​២​នាក់​។​ឈ្មោះ​១/-​ដែន​លីវយី​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​និង​ម្នាក់ទៀត​ឈ្មោះ​លឿន​វិទូ​ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ​អ្នក​ទាំង​២​នាក់​នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ​។​

​កម្លាំង​នគរបាល​បាន​ឆែកឆេរ​រកឃើញ​ថ្នាំញៀន​ដែលមាន​អក្សរ​WY​លើ​គ្រាប់​ថ្នាំ​ម្ខាង​ចំនួន​១.៨៩២​គ្រាប់​។​សមត្ថកិច្ច​បន្តថា​ជន​សង្ស័យ​និង​វត្ថុតាង​ថ្នាំញៀន​កម្លាំង​នគរបាល​ជំនាញ​នគរបាល​ស្រុក​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តៗ​បញ្ជូន​បន្តទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/

​ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ជិត​២.០០០​គ្រាប់​នៅ​ស្រុក​ម៉ាឡៃ​