ឃាត់​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ចំនួន​២០​កញ្ចប់​ស្រុក​ស្នួល​

519
ចែករម្លែក

ដោយ​:សេង​ឃួន​/​ខេត្តក្រចេះ​ ៖ ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្រុក​ត្បូងឃ្មុំ​បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល បង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០២​នាក់​ស្ថិត​ក្នុងភូមិ​គ្រញូង​សែន​ជ័យ ឃុំ​គ្រញូង​សែន​ជ័យ ស្រុក​ស្នួល​ខេត្តក្រចេះ​កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។​

មន្ត្រី​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ស្នួល​បាន​ឲ្យ​ដឹងថា ​ដោយសារ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ត្បូងឃ្មុំ​បាន​ពន្លាត​ដែនដី ​សហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ស្នួល​ចុះបង្ក្រាប​គ្រឿងញៀន​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​និង​ដកហូត​បាន​គ្រឿងញៀន​ចំនួន​២០​កញ្ចប់​។​

ជនសង្ស័យ​ទាំងពីរ​នាក់​មានឈ្មោះ​ ១.​ឈ្មោះ ភោគ ម៉ាប់ ភេទ​ប្រុស អាយុ​៥០​ឆ្នាំ​។​
២.​ឈ្មោះ ថៃ យ៉ាន ភេទ​ស្រី អាយុ​៤៧​ឆ្នាំ​។​ ជនសង្ស័យ​ទាំងពីរ​នាក់​ស់​នៅ​ភូមិ​កើតហេតុ​ខាងលើ​ជាមួយគ្នា​។​ ដកហូត​វត្ថុតាង​រួមមាន​ ម្ស៉ៅ​ក្រាម​ពណ៌​ស​ជា​គ្រឿង ញៀន​ចំនួន​២០​កញ្ចប់​(០២​កញ្ចប់​ធំ​, ១៨​កញ្ចប់​តូច​), ថ្នាំ​គ្រាប់​ពណ៍​ផ្កាឈូក​ចំនួន​១២​គ្រាប់​, សំភា​រះ​សម្រាប់​ចែកចាយ និង​ប្រើប្រាស់​មួយចំនួន​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំងពីរ​នាក់​និង​វត្ថុតាង​កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ស្រុក​ស្នួល​ប្រគល់ជូន​កម្លាំង​ជំនាញ​នគរបាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​កសាង​សំណុំរឿង​តាម នីតិវិធី​៕

#