ឃាត់​ជនសង្ស័យ​៥​នាក់​ប្រើប្រាស់​គ្រឿងញៀន​នៅ​ក្រុង​សំរោង​

1030
ចែករម្លែក

ដោយ​: អូរ​ស្មាច់ / ឧ​ត្ត​រ​មានជ័យ​: កម្លាំង​សមត្ថកិច្ច​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចុះ​ប​ង្ក្រា​និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ប្រើប្រាស់​គ្រឿងញៀន នៅ​ចំណុច​ភូមិ​បុរី​រដ្ឋបាល សង្កាត់​សំរោង ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ល្ងាច​ថ្ងៃទី​១៩​ខែវិច្ឆិកា ឆ្នាំ​២០១៩​។​

​សមត្ថកិច្ច​បានឱ្យដឹង​ថា ជនសង្ស័យ​ចំនួន​៥​នាក់ ស្ថិតក្នុង​សង្កាត់​សំរោង និង​ក្នុង​ក្រុង​សំរោង​ជាមួយគ្នា រួមមាន ១.​ឈ្មោះ ឈៀង ចាន់​ធា ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​បុរី​រដ្ឋបាល​។ ២. ឈ្មោះ ឈឿន ឡាយ​អៀង ភេទ​ប្រុស អាយុ ១៤​ឆ្នាំ រស់នៅ​ភូមិ ភ្នៀ​ត​។ ៣.​ឈ្មោះ ឌឿ​ន វណ្ណា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ អូរ​ក្រ​វ៉ាន់​។ ៤.​ឈ្មោះ ទុំ ចាន់​ទិ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​អូរ​កន្សែង​។ ៥.​ឈ្មោះ ដេ​ត ស៊ី​ណេ​ត ហៅ ស៊ឺ​ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​បុរី​រដ្ឋបាល​។​

​សមត្ថកិច្ច​បញ្ជាក់ថា ការចុះ​បង្ក្រាប​កម្លាំង​បាន​ដកហូត​សំភារៈ​វត្ថុតាង​មួយចំនួន រួមមាន​: ម៉ូតូ​ចំនួន​៣​គ្រឿង​, ថ្នាំញៀន​ប្រភេទ ICE ៣​កញ្ចប់​តូច​, ទូរ​សព្ទ័​៦​គ្រឿង​, ដប​សំរាប់​ជក់​ចំនួន​៤ និង​សំភារៈ​សំរាប់​ប្រើប្រាស់​មួយចំនួនទៀត​៕ ល​