ឃាត់​ជន​ម្នាក់​សំងំ​លក់​ថ្នាំញៀន​និង​ដកហូត​វត្ថុតាង​ចំនួន​១១​កញ្ចប់​

578
ចែករម្លែក

​ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​១ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែល​សំងំ​លក់​ថ្នាំញៀន​និង​ដកហូត​ថ្នាំញៀន​ក្រាម​ពណ៍​ស​ថ្លា​ចំនួន​១១​កញ្ចប់​កាលពី​ម៉ោង​១១​ថ្ងៃទី​០៤ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ប្រឡាយ​ទឹកស្អុយ ភូមិ​មានជ័យ​១ សង្កាត់​ស្ទឺ​ង​មានជ័យ​១ ខណ្ឌមានជ័យ ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ​បាន​សារភាព​ថ្នាំញៀន​ពិតជា​របស់ខ្លួន​ពិតប្រាកដ​មែន គឺ​ទុក​សម្រាប់​លក់​បន្ត​ឱ្យ​ម៉ូយ​។​ជនសង្ស័យ​ខាងលើ​មានឈ្មោះ​ទួន​តុលា​អាយុ​២១​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវបាន​បញ្ជូនទៅ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​៕S/​

​ឃាត់​ជន​ម្នាក់​សំងំ​លក់​ថ្នាំញៀន​និង​ដកហូត​វត្ថុតាង​ចំនួន​១១​កញ្ចប់​