ឃាត់​ទូក​ដឹក​ភ្ញៀវ​ទេសចរណ៍​ក្រុមហ៊ុន Speed Ferry Cambodia មិន​ឲ្យ​ធ្វើ​អាជីវកម្ម​បណ្តោះអាសន្ន ព្រោះ​មិន​គោរព​លក្ខន្តិកៈ​របស់​ស​មា​គម​

1311
ចែករម្លែក

ដោយ : វណ្ណៈ / ខេត្ត​ព្រះសីហនុ​ ៖ សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជល​យាន្ត​ខេត្ត​ព្រះសីហនុ បាន​ចុះទៅ​ឃាត់​ផ្អាក​ទូក​ទេសចរណ៍​របស់​ក្រុមហ៊ុន Speed Ferry Cambodia មិនឲ្យ​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវ​បណ្តោះអាសន្ន​នៅ​ព្រឹក​ថ្ងៃទី​៧​ឧសភា​២០១៨​នេះ ។​

​មូល​ហេ​តុះ សមាគម​បាន​រកឃើញថា ក្រុមហ៊ុន​ទូក​ទេសចរណ៍​មួយ​នេះ ធ្វើការ​ផ្សព្វផ្សាយ​តាម​បណ្តាញ​សង្គម ក្រោមរូបភាព​ប្រកួតប្រជែង​ដេញជើង​គ្នា ខុស​លក្ខន្តិកៈ​របស់​ស​មា​គម​។​

​លោក​ឧកញ៉ា​ទៀ វិចិត្រ ប្រធាន​សមាគម​ភ្នាក់ងារ​ដឹកជញ្ជូន​ទេសចរណ៍​ជល​យាន្ត​ខេត្ត​ព្រះសីហនុ​អោយដឹងថា ការឃាត់​ផ្អាក​នេះ​ដើម្បីអោយ​ខាង​ក្រុមហ៊ុន​ចូលមក​ដោះស្រាយ​បញ្ឈប់​សកម្មភាព​ដែល​ផ្ទុយ​ពី​លក្ខន្តិកៈ​របស់​សមាគម និង​ថា​វិធានការ​នេះ​ធ្វើឡើង​ដោយមាន​គោលការណ៍​ឯកភាព​ពី​រដ្ឋបាលខេត្ត ក្នុង​គោលបំណង​រក្សា​តម្លៃ កិត្តិយស​និង​សេចក្តីថ្លៃថ្នូរ​ផ្នែក​សេវាកម្ម​ដឹកជញ្ជូន​ភ្ញៀវ​ទេសចរណ៍​តាម​ទូក​នៅ​ខេត្ត​ព្រះសីហនុ​
អោយ​ល្អ​ទាំង​គុណភាព​និង​សុវត្ថិភាព ស្របតាម​គោលការណ៍​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​ក្រសួងទេសចរណ៍​៕B

#