ឃាត់​បុរស​វៀតណាម​ម្នាក់​ជួញដូរ​គ្រឿងញៀន រួមទាំង​រកឃើញ​ថ្នាំ​១៤​កញ្ចប់

262
ចែករម្លែក

ដោយ:សាវ​រក្ស​/​ភ្នំពេញ ៖ នគរបាល​ខណ្ឌឫស្សីកែវ​បង្ក្រាប​ជាក់ស្ដែង​ករណី​ជួញដូរ​សារធាតុ​ញៀន និង​ឃាត់​បុរស​ជនជាតិ​វៀតណាម​ម្នាក់​រួមទាំង​ថ្នាំ​១៤​កញ្ចប់ កាលពី​ម៉ោង​11​យប់​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៩ ត្រង់ចំណុច​ក្រុមទី​ក្រុមទី​១៤ ផ្លូវលំ ភូមិ​ផ្សារ​តូច សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ ។​

​ការឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ង្វៀង យ៉ាំង​ហៀ​ង ភេទ​ប្រុស​អាយុ​២០​ឆ្នាំ​ជនជាតិ​វៀតណាម មាន​ទីលំនៅ​បន្ទប់​ជួល ក្រុមទី​១៤ ភូមិ​ផ្សារ​តូច​សង្កាត់​ទួល​សង្កែ​១ ខណ្ឌឫស្សីកែវ​។ មុខរបរ​មិន​ពិតប្រាកដ​។​​ ចំណែក​សម្ភារៈ​ដកហូត​មាន ក្រាម​ពណ៌​ស​ថ្លា​ចំនួន​១៤​កញ្ចប់​តូច​។​

​ចំពោះមុខ​កំលាំង​ជំនាញ​ខណ្ឌ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​អនុវត្ត​ន៍តាម​នីតិ​វិធី​៕B/