ឃាត់​ម៉ូតូ​សរុប​ចំនួន ៤៩​គ្រឿង ពេល​ចុះ​អនុវត្តន៍​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក សង្កាត់​ស្វាយប៉ាក

339
ចែករម្លែក

ដោយ​: សាវ​រក្ស​
ភ្នំពេញ​:
នៅ​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៩ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាល ចុះ​អនុវត្តន៍​រឹតបន្តឹង ច្បាប់ ចរាចរណ៍ ផ្លូវគោក នៅ ចំណុច គោលដៅ ផ្លូវជាតិ លេខ ៥ ( មុខ សាលាសង្កាត់ ស្វាយប៉ាក ) ក្នុងភូមិ ឡ កំបោរ សង្កាត់ ស្វាយប៉ាក ខណ្ឌ ឬ ស្សី កែវ ជា លទ្ធផល ឃាត់​ម៉ូតូ​សរុប​ចំនួន ៤៩​គ្រឿង​។

លោក គល់ យី អធិការ នគរបាល ខណ្ឌ ប្ញ ស្សី កែវ បាន ឲ្យ ដឹង ថា កម្លាំង អធិការដ្ឋាន នគរបាល ខណ្ឌ ឬ ស្សី កែវ សហការ ជា មួយ ប៉ុស្តិ៍ រដ្ឋបាល ប្រើប្រាស់ កំលាំង សរុប ចំនួន ១៥ នាក់ ដឹកនាំ ដោយ លោក វរសេនីយ៍ទោ យឹ ម សា វុ ធ អធិការរង ចុះ អនុវត្តន៍ រឹត បន្តឹង ច្បាប់ ចរាចរណ៍ ផ្លូវគោក ឃាត់​បាន​ម៉ូតូ​ទាំង​៤៩​គ្រឿង​នោះ រួម មាន ៖ អ្នកបើកបរ អត់ មួក សុវត្ថិភាព ចំនួន ៣៥ គ្រឿង , អ្នកបើកបរ អត់ កញ្ចក់ ចំនួន ៩ គ្រឿង , អ្នកបើកបរ អត់ មួក + អត់ កញ្ចក់ ចំនួន ៥ គ្រឿង ។

លោក អធិការ នគរបាល ខណ្ឌ ប្ញ ស្សី កែវ បាន ឲ្យ ដឹង ទៀត ថា ម៉ូតូ ទាំង ៤៩ គ្រឿង បាន បញ្ជូន ទៅ រក្សា ទុក នៅ អធិការដ្ឋាន នគរបាល ខណ្ឌ ឬ ស្សី កែវ ដើ​ម្ប​ដើម្បី​អប់រំ​និង​ពិន័យ​។​

​ទោះយ៉ាងណា​លោក​អធិការ គល់ យី បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​ប្រើប្រាស់​មធ្យោបាយ​គ្រប់​ប្រភេទ មេត្តា​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ទាំងអស់គ្នា ដើម្បី​ជៀសវាង​ដល់​គ្រោះថ្នាក់​ខ្លួនឯង​និង​អ្នកដទៃ​៕ ល​