ឃាត់​រថយន្ដ​ដឹកឈើ​គ្រឿងផ្ទះ​មិន​ឈប់​បាញ់​៣​គ្រាប់​បំបែក​កង់​

399
ចែករម្លែក

​ដោយៈ​សេង​ឃួន​/​ក្រចេះៈ​ប៉ូលិស​សេដ្ឋកិច្ច​ដែល​គេ​ដឹងថា​ជា​សមត្ថកិច្ច​ខេត្តស្ទឹងត្រែង​បាន​បើករថយន្ដ​ប្រដេញ​រថយន្ដ​ដឹកឈើ​ទ្វារ​បង្អួច​(​គ្រឿងផ្ទះ​)​មួយគ្រឿង​។​ដោយ​ខឹង​រថយន្ដ​នោះ​មិន​ឈប់​កម្លាំង​សមត្ថកិច្ច​បាន​បាញ់​រថយន្ដ​ចំនួន​៣​គ្រាប់​បំបែក​កង់​។​ការបង្ក​ឱ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​ខេត្តក្រចេះ​នៅលើ​ផ្លូវជាតិ​លេខ​៧​នៅ​ចំណុច​អូរ​ច្រឡង់​ភូមិ​អូរ​ព្រះ​ឃុំ​អូរ​គ្រៀង​ស្រុក​សំបូរ​ខេត្តក្រចេះ​កាលពី​យប់​ថ្ងៃទី​៤​ខែធ្នូ​ឆ្នាំ​២០១៨​។​

​មន្ត្រីនគរបាល​ស្រុក​សំបូរ​បាន​ឲ្យ​ដឹងថា​ប៉ូលិស​សេដ្ឋកិច្ច​ដែល​បាញ់​នោះ​ឈ្មោះ​រឿន​ផល្លា​ជា​នាយរង​ផ្នែក​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​។​មន្ត្រី​រូប​នគរបាល​រូបនោះ​បាន​បើករថយន្ត​ម៉ាក​កាមរី​បា​ឡែ​ន​ពណ៌​សបាន​ប្រដេញ​រថយន្ត​សាំ​យ៉ុង​ដឹកឈើ​ទ្វារ​បង្អួច​ចេញពី​ខេត្តស្ទឹងត្រែង​។​រហូតដល់​ស្រុក​សំបូរ​ខេត្តក្រចេះ​បាន​ដក​កាំភ្លើងខ្លី​ម៉ាក​កា​៥៤​បាញ់​ទៅលើ​រថយន្ដ​សាំង​យ៉ុង​ដឹកឈើ​ទ្វារ​បង្អួច​ចំនួន​៣​គ្រាប់​បណ្តាល​ឲ្យ​រថយន្ត​នោះ​បែក​កង់​ក្រោយ​ទៅមុខ​លែងរួច​។​

​មន្ត្រីនគរបាល​រូបនោះ​បានបញ្ជាក់​ទៀតថា​ក្រោយពី​កើតហេតុ​ជនបង្ក​ជា​នគរបាល​ខេត្តស្ទឹងត្រែង​បាន​រត់​គេចខ្លួនបាត់​ដោយបាន​បន្សល់ទុក​រថ​យន្ត​បា​ឡែ​ន​ពណ៌​ស​មួយគ្រឿង​នឹងរ​អាវុធខ្លី​ម៉ាក​កា​៥៤​មួយ​ដើម​នៅនឹងកន្លែង​កើតហេតុ​ខាងលើ​។​បច្ចុប្បន្ន​រថយន្ដ​ទាំង​២​គ្រឿង​នឹង​អាវុធខ្លី​មួយ​ដើម​ត្រូវបាន​សមត្ថកិច្ច​ស្រុក​សំបូរ​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕S/

​ឃាត់​រថយន្ដ​ដឹកឈើ​គ្រឿងផ្ទះ​មិន​ឈប់​បាញ់​៣​គ្រាប់​បំបែក​កង់​