ឃាត់​រថយន្ត ម៉ូតូ​រ៉ឺម៉ក​កង់​បី និង​ម៉ូតូ​ជាង​២០០​គ្រឿង ដែល​ជិះ​បញ្ច្រាស នៅ​រង្វង់​មូល​វិមានឯករាជ្យ

1429

(​ភ្នំពេញ​)៖​ថ្ងៃទី​០១-០១-២០១៨ គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ដឹកនាំ​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​​អភិបាលខណ្ឌ​ដូនពេញ បាន​សហការ​ជាមួយ​ការិយាល័យ​ចរាចរណ៍ ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​​ឃាត់​ម៉ូតូ និង​រថយន្ត បើក​បញ្ច្រាស់ទិស​ចរាច​រណ៍​នៅ​រង្វង់​មូល​ជុំវិញ​វិមានឯករាជ្យ និង ផ្លូវ​ព្រះ​សុរា​ម្រឹត​។

​ជា​លទ្ធផល​បាន​ឃាត់​ម៉ូតូ​រ៉ឺម៉ក​ង់​បី​ចំនួន​១០​គ្រឿង ម៉ូតូ​អត់​ផ្លាកលេខ​ចំនួន​១៧​គ្រឿង ម៉ូតូ​មាន​ផ្លាកលេខ​បើកបរ​បញ្ច្រាស់ទិស​ចរាច​រណ៍​​ចំនួន​១៥៩​គ្រឿង និង​រថយន្ត​បើក​បញ្ច្រាស់ទិស​ចំនួន​២​គ្រឿង សរុប​ចំនួន ៖ ១៨៨ គ្រឿង និង​បាន​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​​ជើងគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើកា​អប់រំ​ណែនាំ​បន្ត​តាម​នីតិវិធី ។

​រដ្ឋបាល​ខណ្ឌដូនពេញ សូម​សំណូមពរ​ដល់​បងប្អូន​អ្នកធ្វើដំណើរ​ឆ្លងកាត់​តាម​រង្វង់​មូល​វិមានឯករាជ្យ​ទាំងអស់​សូមមេត្តា​គោរព​ច្បាប់​​ចរាចរណ៍​ទាំងអស់គ្នា ដើម្បី​ជៀសវាង​គ្រោះថ្នាក់​ជាយថាហេតុ​ផង បញ្ចៀស​បាន​នូវ​ការកកស្ទះ​ចរាចរណ៍​ផង​និង​សណ្តាប់ធ្នាប់​របៀប​​រៀបរយ​សាធារណៈ ក៏ដូចជា​សោ​ភណ្ឌ​ភាព​រាជធានី​ភ្នំពេញ​បានល្អ​ប្រសើរ​ផងដែរ​៕ អត្ថបទ​៖​រដ្ឋបាល​ខណ្ឌដូនពេញ /sn​