ឃាត់​អ្នកញៀន​ថ្នាំ​៦​នាក់ ក្នុងពេល​ស​ង្ងំ​ប្រើប្រាស់​

466
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: នៅ​ល្ងាច​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៨ នគរបាល​ខណ្ឌឫស្សីកែវ ឃាត់​មនុស្ស​មួយ​សំបុក​ចំនួន​៦​នាក់ រួមជាមួយ​សម្ភារៈ​បម្រើ​ឲ្យ​សកម្មភាព​ប្រើប្រាស់​មួយចំនួន ខណៈដែល​ពួកគេ​កំពុងតែ​ស​ង្ងំ​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន ស្ថិតនៅក្នុង​ក្រុមទី​៦ ភូមិ​៣ សង្កាត់​ច្រាំង​ចំរេះ​១ និង​នៅតាម​បណ្ដោយ​ផ្លូវ​រថភ្លើង ត្រង់ចំណុច​ក្រុម​៨ ភូមិ​ចុង​ខ្សាច់ សង្កាត់​ទួល​សងែ្ក​១ ខណ្ឌឫស្សីកែវ​។​

​នគរបាល​ខណ្ឌឫស្សីកែវ បាន​បញ្ជាក់ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​តាម​ស៊ើបអង្កេត​បង្ក្រាបបាន​ទាំង​៦​នាក់ នៅក្នុង​នោះ ទី​១៖​ឈ្មោះ ម៉ើ ប្រ​ហ៊ីម អាយុ​៣៤​ឆ្នាំ​, ទី​២៖​ឈ្មោះ ទេព សា​ផន អាយុ​៦១​ឆ្នាំ​, ទី​៣៖​ឈោះ្ម ហ៊ីង វណ្ណា អាយុ​៣៧​ឆ្នាំ​, ទី​៤៖​ឈោះ្ម យាន សម្បត្តិ អាយុ​៣២​ឆ្នាំ​, ទី​៥៖​ឈោះ្ម ហៃ វណ្ណ​ដេ​ត អាយុ​៣១​ឆ្នាំ​, ទី​៦៖​ឈោះ្ម វណ្ណា វណ្ណ​នី អាយុ​២៨​ឆ្នាំ​។​

​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ទាំង​៦​នាក់ និង​វត្ថុតាង​ពាក់ព័ន្ធ​ទាំងឡាយ បាននិងកំពុង​បន្ត​សាកសួរ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ ក្នុង​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕ ល​