ឃាត​.​ក​ដែល​សម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​៨​ខែ​និង​កូនស្រី​របួសធ្ងន់​ត្រូវ​ចាប់ខ្លួន​

1570

(​បាត់ដំបង​)៖​ឃាត​.​កដៃ​ដល់​ដែល​ប្រើ​ពូថៅ​កាប់សម្លាប់​ស្ត្រី​មាន​ផ្ទៃពោះ​៨​ខែ​និង​កូនស្រី​របួសធ្ងន់​កាលពី​រសៀល​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៧​ហើយ​រត់គេចខ្លួន​បាន​មួយថ្ងៃ​ត្រូវ​ប៉ូលិស​ស្រាវជ្រាវ​ចាប់ខ្លួនបាន​ហើយ​នៅ​ម៉ោង​៦​ល្ងាច​ថ្ងៃទី​២៩​ខែធ្នូ​ឆ្នាំ​២០១៧​នៅក្នុង​ភូមិ​រូង​អំពិល​ឃុំ​ខ្នាចរមាស​គឺជា​ប្អូនបង្កើត​ជាមួយ​ជនរងគ្រោះ​ម្តាយ​ផ្សេងគ្នា​ដោយ​មូលហេតុ​ប្លន់​យកប្រាក់​ដើម្បី​ទៅ​ទិញ​ថ្នាំញៀន​ជក់​។​

​លោក​អឿ​ម​ទិ​ត្យ​អធិការនគរបាល​ស្រុក​ប​វេ​ល​បាន​ឳ្យ​ដឹងថា​ឃាត​.​កដៃ​ដល់​ឈ្មោះ​ហួន​រា​ហ៊ូ​ភេទ​ប្រុស​អាយុ​១៣​ឆ្នាំ​រស់នៅ​ជាមួយ​ជនរងគ្រោះ​ត្រូវជា​ប្អូនបង្កើត​ជនរងគ្រោះ​(​ម្តាយ​ផ្សេងគ្នា​)​។​គួរ​បញ្ជាក់ថា​កាលពី​រសៀល​ថ្ងៃទី​២៨​ខែធ្នូ​ឆ្នាំ​២០១៧​នៅ​ចំណុច​ដង​កក់​ស្ថិតក្នុង​ភូមិ​រូង​អំពិល​ឃុំ​ខ្នាចរមាស​ស្រុក​ប​វេ​ល​មាន​ករណី​មនុស្សឃាត​គិតទុក​ជាមុន​បង្កឡើង​ដោយ​ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​យក​ពូថៅ​​កាប់​ទៅលើ​ស្ត្រី​មាន​ផ្ទៃពោះ​៨​ខែ​ម្នាក់​ត្រូវ​ក្បាល​ពី​ខាងក្រោយ​បណ្តាល​ឳ្យ​ដេកស្លាប់​ក្នុង​ថ្លុកឈាម​និង​កូនស្រី​ម្នាក់​រងរបួស​ធ្ងន់ធ្ងរ​។​

​លោក​អធិការនគរបាល​ស្រុក​ប​វេ​ល​បាន​ឳ្យ​ដឹងថា​ស្ត្រី​រងគ្រោះ​ដល់​ស្លាប់​មានឈ្មោះ​ហួន​រ៉ានី​អាយុ​៣០​ឆ្នាំ​(​មាន​ផ្ទៃពោះ​៨​ខែ​)​រស់នៅ​ភូមិ​សួន​ស្លា​ឃុំ​ក្តុល​តា​ហែ​ន​ស្រុក​ប​វេ​ល​ជនរងគ្រោះ​មក​ស្នាក់នៅ​ធ្វើស្រែ​ចំការ​នៅ​ភូមិ​ឃុំ​ខាងលើ​បាន​រងរបួស​ចំក្បាល​ខាងក្រោយ​បណ្តាល​ឲ្យ​ស្លាប់​និង​វាយ​កូនស្រី​ឈ្មោះ​ភាស់​ចរិយា​អាយុ​៣​ឆ្នាំ​រងរបួស​ធ្ងន់​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​។​

នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាពថា​ខ្លួន​ត្រូវជា​ប្អូនបង្កើត​របស់​ជនរងគ្រោះ​(​ម្តាយ​ផ្សេងគ្នា​ឪពុក​ជាមួយ​)​ហើយ​ដោយសារតែ​ញៀន​ថ្នាំ​គ្មាន​លុយ​ទិញ​ទើប​សុំ​លុយ​បងស្រី​តែ​គាត់​មិន​ឳ្យ​ក៏​ទាញ​ពូថៅ​កាប់​ជាច្រើន​ពូថៅ​បណ្តាល​ឳ្យ​ស្លាប់​និង​របួស​តែម្តង​។​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែធ្នូ​កម្លាំង​អធិការ​ស្រុក​ប​វេ​ល​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​នៃ​ស្នងការ​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​ដោយៈ​គ្រញូង​

​រូប​ថ​តៈ​ជនសង្ស័យ​ឈ្មោះ​ហួន រា​ហ៊ូ សព​ម្តាយ​និង​កូនស្រី​របួសធ្ងន់​