ឃិតឈឿនៈ គាំទ្រទាំងស្រុងនូវប្រសាសន៍សម្តេចតេជោឲ្យកាត់បន្ថយការនាំបន្លែ សាច់ ពីប្រទេសក្រៅបង្កើនការដាំដុះ និងការចិញ្ចឹម សត្វក្នុងស្រុក

91
ចែករម្លែក

ដោយៈចាន់តូ/ភ្នំពេញ ៖ លោកឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិ និងផ្សារខេស៊ី បានគាំទ្រនូវប្រសាសន៍ដ៏ថ្លៃថ្លាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានប្រកាសថា នឹង កាត់បន្ថយការនាំបន្លែ សាច់ ពីប្រទេសខាងក្រៅ ដោយបង្កើនការដាំដុះ និងការចិញ្ចឹម សត្វក្នុងស្រុក ដោយមិនតម្រូវឲ្យប្រើគីមីច្រើន ខណៈបច្ចុប្បន្នប្រទេសកម្ពុជា បាននាំចូលបន្លែ ពីប្រទេសវៀតណាម និងថៃ រាប់រយតោន ក្នុងមួយថ្ងៃៗនោះ។

ការនេះថ្លែងនៅក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រដល់ គរុសិស្ស គរុនិស្សិត បញ្ចប់ការសិក្សាឆ្នាំ២០១៨–២០១៩ ចំនួន១,៩៧៧នាក់ នៅវិទ្យាស្ថានជាតិអប់រំ រាជធានីភ្នំពេញនាព្រឹកថ្ងៃ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅ នឹងត្រូវ បំផុស ឲ្យ ប្រជាពលរដ្ឋខ្មែរ យើង ធ្វើការដាំដុះដោយមិនឲ្យប្រើសារធាតុគីមី ហើយត្រូវ កាត់ បន្ថយ ការនាំចូល ពី ប្រទេសខាងក្រៅដែលបានប្រើប្រាស់គីមីច្រើននោះ។

លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុនចំរើនសម្បត្តិខន់ស្រ្តាក់សិននិងផ្សារខេសុីបានរៀបរាប់ទាំងសប្បាយចិត្តនាថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០២០នេះថា ប្រសាសន៍របស់សម្ដេចហ៊ុន សែន ពិតជាចាក់ដោតដល់ចំណុចសំខាន់របស់ប្រជាពលរដ្ឋកសិករខ្មែរជាច្រើន ហើយក៏ចំណុចដែលខ្ញុំតែងតែលើកឡើងជារឿយៗដើម្បីបញ្ជាក់ជូនដល់ប្រជាជនខ្មែរយើងឲ្យគាំទ្រការចិញ្ចឹមសត្វ ដាំបន្លែផ្លែឈើនៅក្នុងស្រុកនិងឲ្យមានការកើនឡើងច្រើនជាងមុនដែលធ្វើឲ្យសេដ្ឋកិច្ចខ្មែរកាន់តែលូតលាស់ទៅមុខជាលំដាប់ ។

លោកបន្ថែមថា នៅពេលដែលសម្ដេចហ៊ុនសែនមានប្រសាសន៍បែបនេះធ្វើឲ្យកសិករខ្មែរជាច្រើនរូបដែលប្រកបរបរដាំដុះចិញ្ចឹមសត្វជាដើម ធ្វើឲ្យពួកគាត់សប្បាយចិត្តនឹងបង្កើនការដាំដុះជាបន្តហើយអ្វីដែលគួរឲ្យកត់សម្គាល់ផងដែរនោះ សូមឲ្យប្រជាជនខ្មែរទូទាំងប្រទេសមេត្តាជួយគាំទ្រឲ្យបានច្រើននូវការដាំដុះ ចិញ្ចឹមសត្វ របស់បងប្អូនប្រជាជនខ្មែរយើងផងដែរ ។ បើការបង្កបង្កើនផលដាំដុះដំណាំផ្លែឈើនិងការចិញ្ចឹមសត្វកាន់តែរីកលូតលាស់ច្រើននោះប្រជាពលរដ្ឋខ្មែរយើងមិនចាំបាច់ខ្វល់នឹងបញ្ហា EBA អីនោះទេ ។

លោកអគ្គនាយកបញ្ជាក់ទៀតថា នៅពេលដែលការបង្កបង្កើនផលនិងការចិញ្ចឹមសត្វក្នុងស្រុកមានការកើនឡើងនោះចំណូលប្រជាពលរដ្ឋយើងប្រជាពលរដ្ឋខ្មែរយើងក៏មានការកើនឡើងទៅតាមនោះផងដែរ ។ ក្នុងមួយថ្ងៃៗមិនចាំបាច់ចំណាយលុយទៅធ្វើការនាំចូលផលិតផលមកពីក្រៅស្រុក ហើយណាមួយទៀតផលិតផលដែលនាំចូលសុទ្ធតែមានការប្រើប្រាស់សារធាតុគីមីយ៉ាងច្រើនថែមទៀតផង។

ជាទឹកចិត្តនៃអ្នកជំនួញបានបន្ថែមទៀតថា ការប្រមូលទុនក្នុងការបង្កបង្កើនផលរបស់ប្រជាកសិករអាចប្រមូលផ្តុំគ្នាជាសហគមន៍តូចៗដែលមានចំនួន10 នាក់ទៅ 20 នាក់ សម្រាប់ការដាំដុះនិងចិញ្ចឹមសត្វពីមួយកន្លែងទៅមួយកន្លែងដល់អញ្ចឹងទៅប្រជាកសិកររបស់យើងក៏មានភាពងាយស្រួលក្នុងការប្រមូលទុនឧទាហរណ៍ក្នុងម្នាក់ដាក់ដើមទុនចំនួន 1000ដុល្លារក្នុងម្នាក់ ដល់មានពី១ទៅ២០នាក់យើងមានដើមទុន១ទៅ២ម៉ឺនដុល្លារក្នុងការធ្វើការដាំដុះបានយ៉ាងស្រួល ការថែទាំ និងកម្លាំងពលកម្មក៏មានភាពងាយស្រួលហើយចំពោះការលក់ដូរទៅវិញក៏មានភាពងាយស្រួលផងដែរ ។

សូមបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជា បាននាំបន្លែ ប្រមាណ ៤០០តោន ក្នុងមួយថ្ងៃៗ ពី ប្រទេស វៀតណាម និងប្រទេសថៃ ដោយ ចំណាយ ថវិកា ប្រមាណ ជាង ពីរ រយ លាន ដុល្លារ អាមេរិក ខណៈ មន្រ្តីអះអាងថា ការ ដាំដុះនៅកម្ពុជា នៅមានកម្រិត និងខ្វះបច្ចេកទេស ជាំដើមនោះ៕B/