ឃី​លៀន អឹម​បា​ប៉េ ដាក់សំណើ​ផ្ទេរ​ចេញពី​ក្លិប PSG

818
ចែករម្លែក

​តាម​ព័ត៌មាន​ថា កីឡាករ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) បាន​ដាក់សំណើ​ផ្ទេរចេញ ពី​ក្លិប Paris Saint Germain ខណៈ​កីឡាករ​រូបនេះ​ចង់​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Real Madrid ។

​អឹម​បា​ប៉េ ជា​ជើងឯក​វើ​ល​ខាប់​បានធ្វើ​ឲ្យ​ក្លិប PSG ភ្ញាក់ផ្អើល​នាពេល​ថ្មីៗ​នេះ នៅពេល កីឡាករ​រូបនេះ​សារភាពថា អនាគត​របស់ខ្លួន​ប្រហែលជា​មិន​នៅ​ក្លឹប​យក្ស​បារាំង នេះ​ទៀត​ទេ​។

​អឹម​បា​ប៉េ ឈ្នះ​ពាន Ligue 1 ក្នុង​ពីរ​រដូវ​កាល​ជាប់​គ្នា​ជាមួយនឹង​ក្រុម PSG បន្ទាប់ពី​ផ្ទេរ​ពី ក្លិប​ម៉ូ​ណា​កូ ដែល​ដើមឡើយ​លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង​។ ប៉ុន្តែ​បន្ទាប់ពី​មាន​ជម្លោះ ជាមួយ​គ្រូបង្វឹក ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel) ការខកចិត្ត​នឹង​យុទ្ធនាការ​នៅ​ក្រប ខណ្ឌ​ឆេ​ម​ពាន​លី​ក បូករួម​នឹង​ឱកាស​ដើម្បី​ធ្វើ​ការងារ​ជាមួយ​លោក ហ្ស៊ី​ណេ​ឌី​ន ហ្ស៊ី​ដាន (Zinedine Zidane) នៅ​ក្លិប រៀល ម៉ា​ឌ្រី​ត នៅពេលនេះ អឹម​បា​ប៉េ​ចាប់ផ្តើម​រក​ច្រក​ចេញពី PSG ហើយ​។

​អឹម​បា​ប៉េ អាចដឹកនាំ​តំបន់​ប្រយុទ្ធ​ថ្មី​ជាមួយ​ក្លប Real Madrid នៅ​រដូវ​កាល​ក្រោយ ស្របពេល​ក្លិប Real Madrid បាន​នាំយក​កីឡាករ លូ​កា ចូ​វី​ច (Luka Jovic) ពី​ក្លឹប Frankfurt រួចហើយ​។

​ក្លិប Real Madrid នឹងធ្វើ​ការរុះរើ​ទ្រង់ទ្រាយ​ធំ ដោយ​កីឡាករ ហ្គា​រ៉េត បេ​ល (Gareth Bale) អាច​នឹង​ត្រូវបាន​ជំនួស​ដោយ​កីឡាករ អេ​ឌិន ហា​ហ្សា​ដ (Eden Hazard) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ