ឃី​លៀន អឹម​បា​ប៉េ ត្រូវបាន​ជំរុញ​ឲ្យ​ចូលរួម​ជាមួយ​ក្លិប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​ ​លី​ក​ឬ​ក្របខណ្ឌ La Liga

171
ចែករម្លែក

ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) ត្រូវបាន​ប្រាប់​ឲ្យ​ផ្ទេរ​ទៅលេង​នៅ​ក្របខណ្ឌ ព្រី​មី​ញ៉េ ឬក៏​ក្របខណ្ឌ La Liga ប្រសិនបើ​កីឡាករ​រូបនេះ​ចង់​កសាង​ខ្លួន​និង​ក្លាយ ជា​កីឡាករ​ឆ្នើម​នៅ​តំបន់​អឺរ៉ុប​។​

​កីឡាករ​ជើងឯក​វើ​ល​ខាប់​រូបនេះ រកបាន​គ្រាប់​បាល់​៣​គ្រាប់​ម្នាក់ឯង​សម្រាប់​ក្រុម Paris Saint-Germain កាលពី​ថ្ងៃអាទិត្យ ដើម្បី​លើក​ពាន​ជើងឯក​ក្របខណ្ឌ Ligue 1 ហើយ​បន្ទាប់មក​អះអាងថា ខ្លួន​នឹង​បន្ត​លេង​នៅ​រដ្ឋធានី​បារាំង​បន្តទៀត​។​
​ ​
​ប៉ុន្តែ ហ្វឺ​ណាន​ដូ ម៉ូ​រៀន​តេស (Fernando Morientes) អតីត​ខ្សែប្រយុទ្ធ​របស់​ក្លិប រៀល ម៉ា​ឌ្រី​ត​(Real Madrid) និង​ក្លិប លី​វឺ​ភូ​ល​(Liverpool) បាន​ទទូច​ឲ្យ​កីឡាករ​វ័យ​២០​ឆ្នាំ រូបនេះ​ផ្ទេរ​ទៅលេង​នៅ​ក្លិប​យក្ស​នៅ​អឺរ៉ុប ដោយ​យក​គំរូ​តាម​កីឡាករ លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) និង គ្រី​ស្ទៀ​ណូ រ៉ូ​ណា​ល់​ដូ (Cristiano Ronaldo) ។​
​ ​
​អតីត​ខ្សែប្រយុទ្ធ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​រូបនេះ បាន​និ​យ​យា​ថា “​ម្យ៉ាង វា​ពិបាក​នឹង ស្រ​ម៉ៃ​ឬ​ជឿថា អាចមាន ម៉េ​ស​ស៊ី ថ្មី​ម្នាក់ទៀត​។ យើង​មាន គ្រី​ស្ទៀ​ណូ ដែលមាន ស្មារតី​ប្រកួត​មិនធម្មតា​។ ទោះបីជា​យ៉ាងណា ខ្ញុំ​មើលឃើញ​គុណភាព​របស់ ឃី​លៀន អឹម​បា​ប៉េ ស្រដៀង​នឹង​កីឡាករ​ព័រ​ទុយ​ហ្គា​ល់​រូប​នេះដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​